សន្តិសុខសង្គម
បញ្ជូនខ្លួនជនជាតិវៀតណាម ៤ នាក់ខួងយករ៉ែគ្មានច្បាប់អនុញ្ញាតទៅតុលាការ
កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៤ នាក់ពាក់ព័ន្ធក្នុងករណីខួងយករ៉ែដោយគ្មានច្បាប់អនុញ្ញាត និងបានបញ្ជូនខ្លួនទៅកាន់តុលាការនារសៀលថ្ងៃទី ៧ ខែមករាឆ្នាំ ២០២៣នេះ។
ជនសង្ស័យជាជនជាតិវៀតណាមចំនួន ៤ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានដឹងថា ដោយមានការដឹកនាំសម្រប សម្រួលនីតិវិធីដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (មេភូមិ) ចុះបង្ក្រាបករណីការធ្វើប្រតិបត្តិការខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណធនធានរ៉ែ ចំនួន ២ ទីតាំងនៅចំណុចខាងលើ។
លោកមេបញ្ជាការអាវុធហត្ថបានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបានឃាត់ខ្លួនជនសង្ស័យជាជនវៀតជាតិវៀតណាមចំនួន ៤នាក់ មាន ១-ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។ ២-ឈ្មោះចឹង ថាយយឿង ភេទប្រុស អាយុ ២៧ ឆ្នាំ ជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ៣-ឈ្មោះងៀន អុងនឿង ភេទប្រុស អាយុ ២៨ ឆ្នាំ បុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម និង ៤-ឡេ វ៉ាន់ទុន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងការបង្ក្រាបបានដកហូតវត្ថុតាងរួមមានរថយន្ត ១ គ្រឿងម៉ាក FORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-1383 ដែលជនសង្ស័យបើករត់គេចចេញពីកន្លែងកើតហេតុ និងវត្ថុតាងនៅកន្លែងកើតហេតុរួមមាន÷ ម៉ាស៊ីខួងរ៉ែ ២ គ្រឿង, ម៉ាស៊ីនគោយន្ត ២ គ្រឿង, ទុយោជ័រ ៤, ហ្វុយដាក់ទឹក ៤ ,ដែកបំពង់ទីប ៤៦ ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន ១២ កំណាត់។
ឆែកឆេរនិងចាប់វត្ថុតាងក្នុងរថយន្តរបស់ជនសង្ស័យរួមមាន÷ ឧបករណ៍ស្រូបរុករករ៉ែចំនួន ០៣ គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍មួយចំនួន។
ករណីនេះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងសាកសួរជនសង្ស័យជនជាតិវៀតណាមទាំង០៤នាក់ខាងលើពុំមានឯកសារបទដ្ឋានគតិយុត្តិណាមួយអនុញ្ញាតឱ្យខួងរុករកធនធានរ៉ែពីស្ថាប័នជំនាញឡើយ។
បច្ចុប្បន្នជនសង្ស័យព្រមជាមួយវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?