សន្តិសុខសង្គម
មួយយប់សមត្ថកិច្ចឃាត់យានយន្តល្មើសលើសជាតិអាកុលបានជាង ៥០គ្រឿង នៅភ្នំពេញ
បន្ទាប់ពីមានការត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្នុងមួយយប់ៗ សមត្ថកិច្ចឃាត់យានយន្តបានជាង៥០គ្រឿង ដែលល្មើស និងលើសជាតិអាកុល។

តាមការផ្សព្វផ្សាយរបស់ស្នងការរាជធានីភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលបានឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង ( រថយន្ត ចំនួន៣៥គ្រឿង, ម៉ូតូ ចំនួន៦៥គ្រឿង)។ ក្នុងចំណោមយានយន្តល្មើសនោះ មានយានយន្ត ៥៦គ្រឿង ដែលបានល្មើសនឹងគ្រឿងស្រវឹង ក្នុងនោះ កម្រិត ០.២៥ ដល់ ០.៣៩ mg/L ចំនួន២១គ្រឿង (អ្នកបើកបរម៉ូតូ ចំនួន១១នាក់ និងអ្នកបើកបររថយន្ត ចំនួន១០នាក់)។ អ្នកលើសជាតិអាកុលកម្រិត ០.៤០ mg/L ឡើង ចំនួន៣៥គ្រឿង ដោយអ្នកបើកបរម៉ូតូ ចំនួន២៣នាក់ និងអ្នក បើកបររថយន្ត ចំនួន១២នាក់។

ដោយឡែក បទល្មើសផ្សេងៗ ចំនួន៤៤គ្រឿង ក្នុងនោះអត់មួកសុវត្ថិភាព ចំនួន៣១គ្រឿង រថយន្តអត់បណ្ណបើកបរ ចំនួន ០៦គ្រឿង រថយន្តធំខុសបណ្ណបើកបរប្រភេទយាន ចំនួន០១គ្រឿង រថយន្តធំដឹកសំពីងសំពោង ចំនួន០៣គ្រឿង និងរថយន្តបើកបរល្មើសសញ្ញាចរាចរណ៍ ចំនួន០៣គ្រឿង។
គួររំលឹកថា បន្ទាប់ពីមានគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងដោយសារគ្រឿងស្រវឹង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាកុលបន្ថែមទៀត ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋតាមដងផ្លូវ។
សូមជម្រាបថា សម្រាប់ម៉ូតូ ម៉ូតូសណ្តោងរ៉ឺម៉ក់ ឬ ម៉ូតូកង់៣ ឬ ម៉ូតូកង់៤ ដែលមានកម្រិតជាតិអាកុល ០.២៥ ដល់ ០.៣៥ mg/L ត្រូវពិន័យជាប្រាក់ ២៥០,០០០រៀល ហើយបើវាស់ទៅឃើញកម្រិត ០.៤០ mg/L ពិន័យជាប្រាក់ ១,០០០,០០០រៀល។ ចំណែករថយន្តធន់ស្រាដែលមានជាតិអាកុល ០.២៥ ដល់ ០.៣៥ mg/L ត្រូវពិន័យជាប្រាក់ ៤០០,០០០រៀល និងម្រិត ០.៤០ mg/L ពិន័យ ២,០០០,០០០រៀល។ ចំពោះរថយន្តធន់ធ្ងន់វិញ ដែលមានកម្រិតជាតិអាកុល ០.២៥ ដល់ ០.៣៥ mg/L ត្រូវពិន័យជាប្រាក់ ៨០០,០០០រៀល និងកម្រិត ០.៤០ mg/L ពិន័យ ៤,០០០,០០០រៀល៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


