សន្តិសុខសង្គម
ករណីគប់គ្រាប់បែកចូលក្នុងបន្ទប់ នៅស្រុកបាណន់ សង្ស័យពាក់ព័ន្ធរឿង “ស្នេហាត្រីកោណ”
ករណីជនមិនស្គាល់មុខ លួចគប់គ្រាប់បែកចូលក្នុងបន្ទប់នារីម្នាក់ សមត្ថកិច្ចកំពុងដាក់ការសង្ស័យថា អាចជារឿងស្នេហាត្រីកោណ ទើបក្លាយទៅជាគំនុំ ដើម្បីសងសឹក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ២ និង ៣០នាទី រំលងអាធ្រាត្រ នៅចំណុចទួលក្រសាំង ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់គ្រាប់បែក ចូលក្នុងបន្ទប់កូនស្រីរបស់ឈ្មោះ ស៊ុក កុយ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យរបួសឈ្មោះ ស៊ុក ថាវី ភេតប្រុស អាយុ ១២ឆ្នាំ ចំកន្លែងជើងឆ្វេងត្រង់ភ្មែកគោ និងបាតជើងខាងស្តាំ។

បើតាមការចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងកើតហេតុ ពីសំណាក់សមត្ថកិច្ចជំនាញ បានបង្ហាញថា ករណីនេះ គឺជនសង្ស័យ បានប្រើប្រាស់គ្រាប់បែកប្រភេទ អន្លូង គប់ចូលទៅក្នុងបន្ទប់កូនស្រីរបស់ម្ចាស់ផ្ទះ បណ្តាលឱ្យអំបែងសាចពេញបន្ទប់ និងធ្លុះធ្លាយដំបូលដូចរន្ធបាយខុម។

បើតាមតម្រុយដែលសមត្ថកិច្ចបានបង្ហើប គឺគេអាចសន្និដ្ឋានបឋមថា រឿងនេះគឺជារឿងគំនុំ ឬក៏អាចពាក់ព័ន្ធរឿងស្នេហាត្រីកោណ ដោយបច្ចុប្បន្នសមត្ថកិច្ច កំពុងកំណត់មុខសញ្ញាបានហើយ និងត្រៀមនាំខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


