សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីម្នាក់ក្រោយប្រើអំពើហិង្សាលើកូនប្រុសអាយុជាង១ខួប
ស្ត្រីម្នាក់ប្រេីអំពើហិង្សាលើកូនប្រុសខ្លួនដែលមានអាយុទេីបតែជាង១ខួបបណ្តាលឱ្យរងរបួសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខផ្សារទំនើបអុីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុដោយឃើញស្រ្តីជាម្តាយពុំដឹងថាមានវិបត្តិអ្វីនោះទេ បានប្រើអំពើហិង្សាទៅលើកូនប្រុសទើបតែអាយុ១ខួបដោយវាយ និងចាប់បោកបណ្ដាលឱ្យបែកក្បាលឈាមជោកខ្លួន។ ពេលនោះដែរពលរដ្ឋជិតខាងក៏បាននាំគ្នារត់ទៅជួយឃាត់ និងយកក្មេងប្រុសរូបនោះចេញពីម្តាយ និងទាក់ទងទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ឃាត់យកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំបន្តនិងចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកឯក្មេងរងគ្រោះត្រូវបានពលរដ្ឋជិតខាង និងកម្លាំងសមត្ថកិច្ចដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


