Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ ប្រកាស​មានអ្នកយក Logo ទៅបង្កើតTelegram​ ឆបោកពលរដ្ឋ

បានផុស

នៅ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា និមិត្តសញ្ញា Logo របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ត្រូវបានជនអនាមិកយកទៅបង្កើតគណនីតេលេក្រាម និងបានឆាតទៅប្រជាពលរដ្ឋដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

តាមសេចក្ដីជូនដំណឹង ជនអនាមិនបានយកនិមិត្តសញ្ញា Logo របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅដាក់ជា Logo Cover Profile បោកបញ្ឆោត និងបានឆាតទៅប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំថាជាតេលេក្រាមផ្លូវការរបស់នាយកដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមនានា សូមកុំបង្កើតគណនីតាមប្រព័ន្ធសង្គម ឬគណនីតេលេក្រាម ដោយយកនិមិត្តសញ្ញារបស់គេ ឬយកនិមិត្តសញ្ញារបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា យកទៅដាក់ជា Logo Cover Profile បោកបញ្ឆោតគេ នេះជាអំពើខុសច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម