សន្តិសុខសង្គម
លោក យិន គារ ស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យសារធាតុញៀនរបស់ខ្លួនឡើងវិញ
លោក យិន គារ ដែលត្រូវសម្ដេចប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់ ពីនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ឱ្យមកត្រឹមពលបាលត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅ បានដាក់លិខិតគោរពស្នើសុំលោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំធ្វើតេស្ដរកសារធាតុញៀនរបស់ខ្លួនឡើងវិញ ខណៈសាមីខ្លួនអះអាងថា មិនដែលស្គាល់ ឬបានប្រើប្រាស់សារធាតុញៀននោះទេ។

បើតាមលិខិតគោរពជូនលោក ស សុខា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ របស់លោក យិន គារ បានរៀបរាប់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី នៅជាន់ទី៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រូបលោកបានចូលរួមពិនិត្យសារធាតុញៀន ពេលនោះលោកយកទឹកមូតចេញពីបន្ទប់ទឹកទៅជូនក្រុមការងារ ហើយមិនបានបិទលេខកូដទេ ដោយបានពឹងក្រុមការងារឲ្យបិទលេខកូដឲ្យ ដោយសាររូបលោកមានការប្រញាប់មកបំពេញការងារនៅបន្ទប់វិញ ហើយចំពោះលទ្ធផលយ៉ាងណានោះលោកក៏មិនបានឃើញដោយផ្ទាល់ខ្លួនផងដែរ។
លោក យិន គារ បន្ថែមថា លុះរហូតដល់ព្រឹកឡើងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមកជួបលោកនៅបន្ទប់ធ្វើការ ហើយប្រាប់ថា ទឹកនោមរបស់លោកមានបញ្ហា និងសូមពិនិត្យម្តងទៀត។ ពេលនោះលោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានយកឧបករណ៍ធ្វើតេស្ដចំនួន០២កុំប្លែមកសុំពិនិត្យម្តងទៀត តែលទ្ធផលឃើញថា អវិជ្ជមានទាំង០២លើក។
លោកបន្តថា លុះដល់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកបានទទួលព័ត៌មានថា លោកត្រូវបានអង្គភាពជំនាញ រាយការណ៍ជូនថ្នាក់ដឹកនាំថា រូបលោកមានសារធាតុញៀនត្រូវបំពេញបែបបទអនុវត្តវិន័យ និងអនុវត្តតាមច្បាប់។
តាមការបញ្ជាក់របស់លោក យិន គារ នៅក្នុងលិខិតគោរពជូនលោក ស សុខា បានអះអាងថា ពីមុនរហូតមកដល់បច្ចុប្បន្ន ពុំដែលមានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេស គឺពុំដែលបានស្គាល់ ឬប្រើប្រាស់គ្រឿងញៀនម្តងណាឡើយ។ លោក យិន គារ បញ្ជាក់ថា ប្រសិនបើការពិនិត្យលើខ្លួនលោកផ្ទាល់ឃើញថាមានសារធាតុញៀន លោកសូមប្រគល់ខ្លួនជូនក្រសួង និងស្ថាប័នមានសមត្ថកិច្ចអនុវត្តតាមច្បាប់ដោយឥតលក្ខខណ្ឌឡើយ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក យិន គារ អត្តលេខ ០១០២៦ ត្រូវបានសម្ដេចប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់ ពីនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ឱ្យមកត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


