សន្តិសុខសង្គម
ពលរដ្ឋជាង២០នាក់ពុលអាហារនៅអាហារដ្ឋានប៊ូហ្វេ ស្រីខួច ក្រុងសៀមរាប
ពលរដ្ឋក្មេងចាស់នាំគ្នាចូលទៅញ៉ាំអាហារនៅអាហារដ្ឋានប៊ូហ្វេ ស្រី ខួច ខិនថេនើរ រួចក៏មានអាការៈរាគក្អួតចង្អោរ
ដោយសង្ស័យថា ពុលអាហារនៅទីនោះរួចក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

ប្រភពពីពលរដ្ឋដែលទៅញ៉ាំអាហារនៅទីនោះបានឲ្យដឹងថា ពួកគាត់ និងគ្រួសារមានគ្នាប្រមាណ៣០នាក់ បាននាំគ្នាមកញ៉ាំអាហារដ្ឋានប៊ូហ្វេ ស្រី ខួច ខិនថេនើរ ដោយក្នុងម្នាក់ត្រូវបង់លុយអស់៧ដុល្លារ រួចក៏មានអាការៈរាគ និងក្អួតចង្អោរដោយមិនដឹងមូលហេតុ។ ហើយក៏ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងរហូតបានធូរស្រាលខ្លះៗហើយ ដោយម្នាក់ៗត្រូវព្យាបាលអស់ជិត២០០ដុល្លារ។ តែម្ចាស់ហាងខាងលើនិយាយយករួចខ្លួនដោយមិនទទួលខុសត្រូវ
ហើយនិយាយថា ជួយចេញថ្លៃពេទ្យម្នាក់២០ដុល្លារ។

ពលរដ្ឋបន្ថែមថា ម្ចាស់ហាងខាងលើគួរតែទទួលយកនូវការរិះគន់ដើម្បីស្ថាបនារបស់ពលរដ្ឋមិនគួរនិយាយបំភ្លើសការពិតដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះឡើយ។ ពលរដ្ឋក៏សំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យមើលហាងខាងលើផងព្រោះអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ពលរដ្ឋ។ ចំណែកថៅកែអាហារប៊ូហ្វេ ស្រីខួច ខិនថេនើរ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះបានបំភ្លឺថា បុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុនសិនទ្រីជាង២០នាក់ទៅពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀត។ តែនៅព្រឹកថ្ងៃទី១៦ ខែដដែល ក៏ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរសព្ទ័មកគាត់ថា មានពួកគេជាង១០នាក់មានអាការ:ក្អួតចង្អោរ ហើយនាំគ្នាចោទថា ពុលអាហារ
ទាំងភ្ញៀវផ្សេងៗទៀតមិនមាននរណាម្នាក់កើតអី។ លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា ពួកគាត់ (បុគ្គលិកក្រុមហ៊ុនសុនទ្រី) ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបកស្រកីចេញ) ហើយបែជាមកចោទថា ពុលអាហារទៅវិញ។

ម្ចាស់អាហារដ្ឋានប៊ូហ្វេបន្ថែមថា មិនតែប៉ុណ្ណោះ ពួកគេទាមទារតម្រូវអោយគាត់(ម្ចាស់ហាង)ដោះស្រាយថ្លៃពេទ្យ២២០ដុល្លារទៀត។ ស្រីខួច បញ្ជាក់ទៀតថា ការញាំគ្រឿងសមុទ្រ ក៏អាចទាក់ទងនឹងសុខភាពផងដែរ ពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយក៏អាចបង្កអោយមានអាការ:ផងដែរ។ ក្នុងនាមជាម្ចាស់ហាង ស្រីខួចខិនថេនើរ សូមបញ្ជាក់ជូនថា មិនមានអាហារណាមួយពុលនៅក្នុងហាងរបស់ខ្លួនឡើយ។

ពាក់ព័ន្ធនឹងករណីពុលអាហារខាងលើនេះដែរ មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា ករណីនេះលោកមិនទាន់មានរបាយការណ៍ពីក្រុមការងារនៅឡើយទេ។ ហើយលោកបញ្ជាក់ថា ប្រសិនបើមានករណីយ៉ាងដូច្នេះមែន លោកនឹងចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមើលជាក់ស្ដែងតែម្ដង។

មន្ត្រីសមត្ថកិច្ចដែលទទួលខុសត្រូវលើការងារចំណីអាហារនៅក្នុងខេត្តសៀមរាបក៏បានឲ្យដឹងដែរថា លោកនឹងសុំគោលការណ៍ថ្នាក់លើដើម្បីធ្វើការរឿងនេះឲ្យបានច្បាស់លាស់ កុំឲ្យមានមន្ទិលសង្ស័យតទៅទៀត។ ជុំវិញករណីខាងលើនេះដែរ មហាជនស្នើឲ្យអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាបជួយពិនិត្យមើលហាងប៊ូហ្វេខាងលើដែលគេសង្ស័យថា មានដាក់ម្ហូបអាហារដែលគ្មានអនាម័យឲ្យពលរដ្ឋពិសារទើបធ្វើឲ្យមានអាការៈរាគរុះ ក្អួតចង្អោរ យ៉ាងដូច្នេះ៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


