សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើង ៩នាក់ ក្រោយកាន់អាវុធបម្រុងវាយប្រហារគ្នា
កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បាននាំខ្លួនក្មេងទំនើងចំនួន ៩នាក់ ប្រដាប់ដោយដាវចំនួន ២ដើម បម្រុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទៅលើភាគីម្ខាងទៀត តែទៅមិនជួបក៏ត្រូវបានសមត្ថកិច្ច ចេញបង្កាទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេលវេលា។

លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នេះថា ការឃាត់ខ្លួនទំនើង ៩នាក់ ប្រដាប់ដោយដាវនេះ ធ្វើឡើងនៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០១:១០នាទី នៅចំណុចមុខការ៉ាសាំងភីធីធី ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជយ័ ដោយដកហូតវត្ថុតាង ដាវចំនួន ២ដើម ម៉ូតូចំនួន ៤គ្រឿង និងទូរសព្ទចំនួន ៦គ្រឿង។
លោកអធិការនគរបាលក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ និយាយថា សមាជិកក្រុមរបស់ពួកគេកំពុងជិះម៉ូតូ អំឡុងពេលនោះក៏មានក្រុមអ្នកម៉ូតូផ្សេងទៀតមកនិយាយថា ពួកហ្នឹងហើយ។ ភ្លាមនោះពួកគេក៏ទូរស័ព្ទហៅគ្នីគ្នាមកដាវបម្រុងធ្វើសកម្មភាពវាយប្រហារគ្នា តែមិនបានសម្រេច ព្រោះភាគីម្ខាងទៀតជិះម៉ូតូគេចខ្លួនបាត់ ហើយត្រូវបានកម្លាំងជំនាញបង្រ្កាបទប់ស្កាត់បានទាន់ពេលវេលា។

ជនសង្ស័យទាំង ៩នាក់ រួមមាន ១.ឈ្មោះសឹម វិច្ឆកា ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ កម្មករទឹកសុទ្ធ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។ ២.ឈ្មោះហួត ហន ហៅអាឆឹង ភេទ ប្រុស អាយុ១៥ ឆ្នាំ មុខរបរ កម្មករលាងឡាន ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។ ៣.ឈ្មោះពេជ្រ សំរិត ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។ ៤.ឈ្មោះកែវ យុទ្ធ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករ លាងឡាន ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
៥.ឈ្មោះធឿន អេ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង។ ៦.ឈ្មោះរ័ត្ន បញ្ជរ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ដង់ទង់។ ៧.ឈ្មោះសាត សុធារ៉ា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ ជាងផ្សារដែក ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។ ៨.ឈ្មោះរ៉េ រ៉ាវី ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។ ៩.ឈ្មោះជ្រិច ពិសី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ លេីកឥវ៉ាន់ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

ករណីនេះកម្លាំងជំនាញកំពុងកសាងសំនុំរឿងបញ្ជូនទៅការិយាលយ័ជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី៕
អត្តបទ៖សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


