សន្តិសុខសង្គម
ជនរងគ្រោះដោយឥទ្ធិពលគ្រឿងញៀននៅកម្ពុជាប្រមាណ ៩០ ភាគរយ ជាយុវជន
នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនរងគ្រោះ ដោយសារឥទ្ធិពលគ្រឿងញៀន ប្រមាណ ៩០ ភាគរយ នៅប្រទេសកម្ពុជា គឺជាយុវជន ដែលមានអាយុ ១៨ ឆ្នាំ ឬក្រោមនេះ។

លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងទៀតថា យុវជនរងគ្រោះក្នុងឥទ្ធិពល នៃគ្រឿងញៀន គឺភាគច្រើនជាបុគ្គលមានការភ្លើតភ្លើន ដែលចង់ដឹង ចង់សាកល្បង ឬជាបុគ្គលធ្លាក់ខ្លួនចូលទៅក្នុងបរិបទ នៃគ្រឿងញៀន តាមរយៈការអូសទាញរបស់ជនប្រើប្រាស់គ្រឿងញៀន ជាកត្តាធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះដោយគ្រឿងញៀន។
ប្រជាពលរដ្ឋ សិស្ស-និស្សិត បានបង្ហាញការយល់ឃើញស្រដៀងៗ គ្នា ថា គ្រឿងញៀន គឺជាដើមចមចម្បងបំផុត នៃការបំផ្លាញធនធានមនុស្ស និងសង្គមជាតិ។ គ្រឿងញៀន បានបំផ្លាញរាល់បុគ្គលទាំងឡាយណាដែលប្រើប្រាស់វា ដោយផ្លាស់ប្ដូរពីមនុស្សស្លូតត្រង់ ទៅជាមនុស្សដទៃម្នាក់ផ្សេងទៀត អាចប្រព្រឹត្តិនូវអំពើអាក្រក់ៗ ជាច្រើន ដែលសង្គមជាតិស្អប់ខ្ពើម។ មិនតែប៉ុណ្ណោះ គ្រឿងញៀន បានបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ក្នុងនាមយុវជន ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។

គួរបញ្ជាក់ថា រយៈពេលក្រោយមកនេះ នគរបាលកម្ពុជា តែងបានធ្វើការបង្ក្រាបករណីជួញដូរ និងផលិតគ្រឿងញៀនធំៗ ជាច្រើនករណី ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជាច្រើននាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងដកហូតថ្នាំញៀនរាប់ពាន់គីឡូជាបន្តបន្ទាប់ ហើយក៏តែងបានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនកម្ទេចចោលជារៀងរាល់ឆ្នាំផងដែរ។
ចំពោះបញ្ហាគ្រឿងញៀននេះដែរ ក៏ជាការងារអាទិភាពចម្បងទី ០៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ បានគិតគូរយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ៕
អត្ថបទ ៖ សុភា





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


