Connect with us

សន្តិសុខសង្គម

បង្រ្កាបករណីជួញដូរគ្រឿងញៀន២គោលដៅផ្សេងគ្នា កម្លាំងជំនាញរឹបអូសគ្រឿងញៀនបាន២​គីឡូក្រាម

បានផុស

នៅ

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) សហការជាមួយកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់បង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ២​គោល​ដៅផ្សេងគ្នា ឃាត់ខ្លួនមនុស្ស២នាក់ និងរឹបអូសបានគ្រឿងញៀន២គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី ដោយគោលដៅទី១ ស្ថិតនៅលើផ្លូវបេតុង ខាងក្រោយផ្សារប៉េសេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងគោលដៅទី២ ស្ថិតនៅសំណង់មិនរៀបរយ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការកម្លាំងជំនាញនៃមន្ទីរគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ឈ្មោះ លាង ស្រីពេញ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អ៊ុយ ណារី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២០៧៨,៤២ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ១៩៥,៣៦ក្រាម។ វត្ថុតាងគ្រឿងញៀមសរុបចំនួន២ គីឡូក្រ ២៧៣,៧៨ក្រាម។

ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស

កីឡា២ ម៉ោង មុន

សារចុង​ក្រោយ​​របស់​លោក គន្ធ ជីវ័ន្ត ពោរពេញដោយក្តីសន្តោសប្រណី

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក នេត សាវឿន៖ បើគ្រួសារមួយមានមនុស្សម្នាក់ប្រើគ្រឿងញៀន គ្រួសារនោះប្រៀបដូចមានជាភ្នំភ្លើងមួយដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប្រធានាធិបតីរដ្ឋជាសមាជិកណាតូ បង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលបំផុត នៅ ចិន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក បៃដិន ដាច់​ខាត​មិន​ធ្វើ​តេស្ត​​​ប្រាជ្ញា ឬ​សរសៃ​ប្រសាទ បន្ទាប់​ពី​ជជែក​ដេញ​ដោល​ចាញ់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម