សន្តិសុខសង្គម
សមត្ថកិច្ចប្រើពេលជាង២ម៉ោង ក្នុងការជួយសង្គ្រោះស្ត្រីជនជាតិឡាវម្នាក់ព្យាយាមរត់ចេញពីបន្ទប់អគារជាន់ទី៧តាមបង្អួច
ស្ត្រីជនជាតិឡាវម្នាក់ត្រូវប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរក្បែរនោះប្រទះឃើញលូនចេញតាមបង្អួចក្នុងបន្ទប់អគារជាន់ទី៧ ហើយចងខ្សែសម្រូតចុះមកលើដំបូលផ្ទះប្រជាពលរដ្ឋ។

បន្ទាប់ពីប្រទះឃើញសកម្មភាពខុសប្រក្រតីភ្លាម ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍បានទាន់ពេលវេលា។ ករណីបង្កការភ្ញាក់ផ្អើលទាំងព្រឹកនេះ បានកើតមានឡើងនៅម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចជិតរង្វង់មូលត្រីដូហ្វីន ខាងលេចរបងសាលាអនុវិទ្យាល័យសម្តេចឪ ក្នុងភូមិសាស្ត្រភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ភ្លាមៗនេះគេមិនទាន់ដឹងថា ស្ត្រីវ័យ៣៣ឆ្នាំរូបនេះ មានបំណងរត់គេចចេញពីបន្ទប់អគារ រឺក៏ប៉ុនប៉ុងលោតសម្លាប់ខ្លួននោះទេ។ សមត្ថកិច្ចបានប្រាប់ថា ស្ត្រីម្នាក់នេះមានឈ្មោះ DOUANGMALA PIK ឆ្នាំកំណើតកើតនៅថ្ងៃ៨ ខែ៣ ឆ្នាំ១៩៩១។ ករណីអន្តរាគមន៍សង្គ្រោះស្ត្រីជនជាតិឡាវនេះ ក្រុមសមត្ថកិច្ចចម្រុះ មានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលអធិការក្រុង និងនគរបាលប៉ុស្តិ៍ និងលោកអភិបាលក្រុង បានប្រើពេលប្រមាណ២ម៉ោងទើបជួយនាំយកស្ត្រីរូបនេះចុះមកដល់ដីដោយជោគជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះមិនទាន់ដឹងថា ផ្តើមចេញមពីវិបត្តិផ្លូវចិត្ត រឺក៏មានរឿងហេតុបែបណានោះទេ ពេលនេះសមត្ថកិច្ចជំនាញកំពុងនាំស្ត្រីរូបនេះទៅធ្វើការសាកសួររកមូលហេតុពិតប្រាកដ៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


