សន្តិសុខសង្គម
ផ្លូវតភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ទៅសង្កាត់ជើងឯកផ្ដល់ភាពងាយស្រួលប្រើរយៈពេលខ្លីឆាប់រហ័ស
ផ្លូវកៅស៊ូថ្មីមួយខ្សែដែលមានប្រវែង៤គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ទៅសង្កាត់ជើងឯកត្រូវបានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងឆាប់រហ័ស។ ផ្លូវមួយខ្សែនេះបានតភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ចំណុចស្តុបផ្សារទំនើបអុីអន៣ ទៅកាន់សង្កាត់ជើងឯក ខណ្ឌដង្កោរ ដែលបានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋសម្រាប់ធើ្វដំណើរ និងប្រកបមុខរបរអាជីវកម្មតូចធំផ្សេងៗ។

លោក ភ័ក្ដី ជាអ្នកដឹកត្រកួនយកទៅលក់ដែលតែងធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវថ្មីនេះបានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដែលមានផ្លូវថ្មីស្រួលធ្វើដំណើរ ហើយមិនចំណាយពេលយូរដូចមុន។ លោកថា ពីមុនបើចង់ធ្វើដំណើរពីជើងឯកមកផ្លូវ៦០ម៉ែត្រត្រូវជិះវាងចំណាយពេលយូរ តែពេលមានផ្លូវនេះលោកជិះតែ២ ឬ៣នាទីប៉ុណ្ណោះ។លោក ភ័ក្ដី បន្តថា ផ្លូវថ្មីនេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរប៉ុណ្ណោះទេ គឺវាអាចបញ្ចៀសការកកស្ទះចរាចរណ៍ ហើយក៏មានប្រជាពលរដ្ឋមួយចំនួនមកអង្គុយលេងស្រូបយកខ្សល់អាកាសពេលសម្រាកពីការងារផងដែរ។
គួរបញ្ជាក់ថា ក្រោមដឹកនាំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់គ្រប់វិស័យ៕
អត្ថបទ និងរូបភាព៖ ម៉េង និង រដ្ឋា






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ