សន្តិសុខសង្គម
៧ខែដើមឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបានគ្រឿងញៀនជាង៥តោន
រយៈពេល៧ខែដើមឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរចែកចាយគ្រឿងសរុបជាង៥តោនដែលជាចំនួនមួយយ៉ាងច្រើនខុសពីឆ្នាំកន្លងទៅ។ នេះជាការលើកឡើងរបស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញមុខឧក្រិដ្ឋជនគ្រឿងញៀន២នាក់នារសៀលថ្ងៃទី២៣ ខែកក្កដានេះ។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា នៅ៧ខែដើមឆ្នាំ២០២៤នេះ ក្រោមការបញ្ជាពីប្រមុខថ្នាក់ដឹកនាំពីការបង្ក្រាបបទល្មើសគ្រឿងញៀន កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបង្ក្រាបបានជាបន្តបន្ទាប់ច្រើនករណី ហើយឧក្រិដ្ឋជនភាគច្រើនគឺជាជនជាតិចិន និងវៀតណាម។
នៅក្នុងសិន្និសីទសារព័ត៌មានលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានគូសបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រឿងកន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ គឺយកបញ្ហាគ្រឿងញៀនជាអាទិភាព ដែលត្រូវស្រាវជ្រាវបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត ហើយតែងតែយកថ្ងៃទី២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាដុតបំផ្លាញគ្រឿងញៀន។ ក្នុងន័យនេះលោកក៏បានបញ្ជាក់ជាថ្មីជូនដល់ធារណៈជនថា គ្រឿងញៀនដែលកម្លាំងជំនាញបង្ក្រាបាន គឺធ្វើនីតិវិធីបញ្ជូនទៅតុលាការ ចំណែកគ្រឿងដែលអាចដុតបំផ្លាញចោលបានលុះត្រាតែតុលាការចេញសាលដីការកំណត់ទោស ទើបកម្លាំងជំនាញមានសិទ្ធិក្នុងការដុតបំផ្លាញចោលបាន។ លោកបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលបង្ក្រាបបានក្នុងឆ្នាំ២០២៤នេះ អាចឆ្នាំ២០២៥ទើបដុតបំផ្លាញបាន ទម្រាំតុលាការចេញដីការសម្រេចកាត់ទោសក្រុមឧក្រិដ្ឋជនជាស្ថាបពរ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


