សន្តិសុខសង្គម
កម្លាំងអធិការនគរបាលស្រុកត្រាំកក់ បង្ក្រាបបានក្មេងទំនើង១២នាក់បន្តបន្ទាប់
ក្មេងទំនើង២ក្រុមដែលបានធ្វើសកម្មភាពដេញកាប់គ្នាប្រសេកប្រសាចផ្អើលអ្នកភូមិ កាលពីប៉ុន្មានថ្ងៃមុន ពេលនេះត្រូវបានកម្លាំងអធិការនគរបាលស្រុកត្រាំកក់ ស្រាវជ្រាវឃាត់ខ្លួនបាន១២នាក់យកមកសាកសួរកសាងសំណុំរឿងតាមនីតិវិធី។ នេះបើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

លោកអធិការឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង ១០នាទី នៅចំណុចលេីផ្លូវជាតិលេខ ១៣២ កើតមានករណីហិង្សាដោយចេតនា មួយបង្កឡេីងដោយជនសង្ស័យចំនួន២ក្រុម មានគ្នា១២នាក់ ជិះម៉ូតូចំនួន០៦គ្រឿង ប្រដាប់ដោយកាំបិត បានធ្វេីសកម្មភាពជិះម៉ូតូដេញកាប់គ្នាពីកេីតទៅលិច រួចបត់តាមផ្លូវកៅស៊ូទៅវត្តព្រៃស្បាត លុះជិះដល់ចំណុចអាហារដ្ឋានជុំមិត្ត ស្ថិតក្នុងភូមិស្រែខ្វាវ ឃុំជាងទង ក្រុមទី១ បានបត់ចូលទៅក្នុងអាហារដ្ឋាន រួចក្រុមទី២ ក៏ជិះម៉ូតូដេញតាមទៅដល់ក្នុងអាហារដ្ឋាន រួចបានធ្វេីសកម្មភាពឈ្លោះប្រតាយប្រតបគ្នា ប៉ុន្តែមិនបណ្ដាលឱ្យភាគីណារងរបួសធ្ងន់ធ្ងរទេ។ បន្ទាប់ពីឃេីញសកម្មភាពបែបនេះ ម្ចាស់ហាងបានបិទទ្វា និងប្ដឹងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ ពេលនោះកម្លាំងជំនាញស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ជាងទង និងប៉ុស្តិ៍ត្រពាំងធំខាងជេីង បានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកេីតហេតុ និងបានឃាត់ខ្លួនបានជាបន្តបន្ទាប់។
លោកអធិការឱ្យដឹងថា ក្រុមទី០១មានគ្នា០៩នាក់ជិះម៉ូតូចំនួន០៥គ្រឿងមាន៖ ទី១.ឈ្មោះ អ៊ុង ដាវីត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២. ឈ្មោះ អ៊ិត ណាលិ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៣. ឈ្មោះ អឿន មីនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ទី៤. ឈ្មោះ ស៊ឹម ស៊ីតារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ទី៥. ឈ្មោះ សាន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ទី៦. ឈ្មោះ ចាន់ ចនតូនី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៦នាក់ខាងលើរស់នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ទី៧. ឈ្មោះ ម៉េត សារាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ជាអ្នកកាន់កាំបិត និងទី៨. ឈ្មោះ សែ ចាន់វឌ្ឍនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ និង ៩ ឈ្មោះ សាយ ចាន់មីនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង២នាក់រស់នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។

ចំណែកក្រុមទី២ មានគ្នាចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៍ខ្មៅ ឆ្នាំ២០២៤។ រួមមានទី១.ឈ្មោះ មែ ម៉ានិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងកាត់សក់ នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។ ទី២.ឈ្មោះ រុំ ភារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជេីង ស្រុកត្រាំកក់។ ទី៣.ឈ្មោះ ជា ចិណ្ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រោងចក្រ រស់នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជេីង ស្រុកត្រាំកក់។
បច្ចុប្បន្ន ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទាំង១២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖វីរៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


