សន្តិសុខសង្គម
មន្ទីរគ្រឿងញៀនបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនម្នាក់រឹបអូសថ្នាំញៀនជាង១៨គីឡូក្រាម
កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក.៣) កាលពីថ្ងៃទី៥សីហា បានសហការជាមួយកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ម្នាក់ និងរឹបអូសគ្រឿងញៀនសរុបជាង១៨គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម។ សារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម (សរុបទម្ងន់ ១៨គីឡូ ១០៦ក្រាម)។

តាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា គោលដៅទី១ នៅចំណុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរកទ្រព្យសម្បត្តិទាំងឡាយដែលជាផលនៃបទល្មើស៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


