សន្តិសុខសង្គម
នៅរាជធានីភ្នំពេញ មានភ្លើងស្តុបជិត២០០ទីតាំង ជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ
នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះមានភ្លើងស្តុបជិត២០០ទីតាំង ហើយភ្លើងស្តុបទាំងនេះបាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះសម្រាប់ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងបង្គោល និងបំពាក់ភ្លើងស្តុបថ្មីចំនួន១២ទីតាំងបន្ថែមទៀតផងដែរ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃ៧សីហា ថា មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញមានភ្លើងស្តុបចំនួន១៩៦ទីតាំង បាននិងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកបន្តថា យោងតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀតរួមមាន៖
១.ភ្លើងស្តុប គោករកា ផ្លូវលេខ១៨៦២ មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ។ ២.ភ្លើងស្តុប វត្តភ្នៀត ផ្លូវចូលវត្តភ្នៀត មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ។ ៣.ភ្លើងស្តុប សាលាសង្កាត់ក្រាំងធ្នង់ ផ្លូវលេខ១៨៦២ ប្រសព្វនឹងផ្លូវលេខ១០៥K។៤.ភ្លើងស្តុប ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ប្រសព្វនឹងផ្លូវលេខ១៣០។ ៥.ភ្លើងស្តុប វាលស្បូវ ផ្លូវជាតិលេខ១ ប្រសព្វនឹង ផ្លូវចូលបុរីភូមិវាលស្បូវ។ ៦.ភ្លើងស្ដុប ចំការព្រីង ផ្លូវលេខ១៨៦២ ប្រសព្វនឹង ផ្លូវលេខ២០១១។៧ ភ្លើងស្តុប សន្តិភាព២(ទូលកី) ផ្លូវជាតិលេខ ៣ ប្រសព្វនឹង ផ្លូវបុរីសន្តិភាព២។៨ ភ្លើងស្តុប កោះនរា ប៉េងហួត ផ្លូវចូលស្ពានកោះនរា ប្រសព្វនឹងផ្លូវជាតិលេខ១។ ៩. ភ្លើងស្ដុប សង្គមកិច្ច ផ្លូវលេខ៩៣(ព្រះមុនីវង្ស) ប្រសព្វនឹងផ្លូវលេខ៤៦៦(ញឹកជូឡុង)។១០. ភ្លើងស្តុប ផ្លូវដែក ទំនប់៧០ ផ្លូវទំនប់លេខ៧០ ប្រសព្វនឹងផ្លូវដែកបឹងកក់(R8 )។១១ ភ្លើងស្តុប បុរីកោះនរា A ផ្លូវស្ពានកោះនរា ប្រសព្វនឹង ផ្លូវបុរីកោះនរា Aនិងទី១២ ភ្លើងស្តុប បុរីកោះនរា B ផ្លូវស្ពានកោះនរា ប្រសព្វនិង ផ្លូវបុរីកោះនរា B ។

លោក សាំ ពិសិដ្ឋ បានអះអាងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកាន់តែមានការយល់ដឹងខ្ពស់ក្នុងការធ្វើចរាចរ ជាពិសេសការពាក់មួកសុវត្ថិភាព និងការគោរពភ្លើងស្តុប និងស្លាកសញ្ញាចរាចរជាដើម។ ទោះបីយ៉ាងណាលោក សាំ ពិសិដ្ឋ នៅបានអំពាវនាវដល់ប្រជាជរដ្ឋសូមអោយចូលរួមគោរពភ្លើងសញ្ញា ភ្លើងស្តុប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។

លោក ជា សុវណ្ណ ប្រធានការិយាល័យអគ្គិសនីបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា មកដល់ពេលនេះរាជធានីភ្នំពេញ មានភ្លើងស្តុបចំនួន១៩៦ទីតាំង ក្នុងនោះមានរដ្ឋបាលរាជធានីភ្នំពេញ និងការជួយឧបត្ថម្ភដោយអង្គការចៃកា និងវិស័យឯកជនខ្លះដូចជាកោះពេជ្រ និងបុរីធំៗមួយចំនួនខ្លះផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


