Connect with us

សន្តិសុខសង្គម

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្មេងទំនើង ១២ នាក់ រក្សាទុកម៉ូតូ ៥ គ្រឿង

បានផុស

នៅ

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ ឆ្មក់​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ចំនួន ១២ នាក់ យក​មក​អធិការ​នគរបាល​ខណ្ឌ និង​រក្សាទុក​ម៉ូតូ​ចំនួន ៣ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០២៤ នៅ​ផ្លូវ​បេតុង ស៊ូ​កាណូ ២ ស្ថិត​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ បង្ក្រាប​បាន​ក្មេង​ទំនើង​ចំនួន ១២ នាក់ និង​ដកហូត​ម៉ូតូ ៥ គ្រឿង។

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​អនាធិបតេយ្យ​តាម​ទី​សាធារណៈ ដែល​សកម្មភាព​ទំនើង​ទាំងនេះ បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ អនាធិបតេយ្យ​ក្នុង​សង្គម ប៉ះពាល់​អាយុជីវិត​ផ្ទាល់​ខ្លួន ក៏ដូចជា​សុវត្ថិភាព​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ផង​ដែរ។

យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់។ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សាទុក​រយៈពេល ៣ ខែ ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី ១ និង ៦ ខែ ប្រសិន​បើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី ២ បន្ត​ទៀត៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ វិនាទី មុន

លោក ហេង សួរ ផ្ដាំផ្ញើនិស្សិតជ័យលាភីទៅសិក្សានៅជប៉ុនចូលរួមផ្សព្វផ្សាយ​ពីសក្ដានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ​ទម្លាក់ពន្ធមកត្រឹម ១៩% លើហ្វីលីពីន និង ១៥% លើជប៉ុន ក្រោយចរចាគ្នា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានជាតិ២០ នាទីutes មុន

ទេសរដ្ឋម​ន្រ្តី គន់ គីម ស្នើសមាជិកអាស៊ានរួមគ្នាដោះស្រាយគ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ រញ្ជួយដី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

វៀតណាម ប្រមូល​គ្រឿង​សម្អាង​មកបំផ្លាញចោល ក្រោយរកឃើញថា បំពាន​លើ​រូបមន្ត

Sokha Hotels

ព័ត៌មានពេញនិយម