សន្តិសុខសង្គម
ពលរដ្ឋស្នើឲ្យអាជ្ញាធរជួសជុលផ្លូវលេខ៩៥
ប្រជាពលរដ្ឋធើ្វដំណើរ ក៏ដូចជាអ្នករស់នៅបណ្ដោយផ្លូវលេខ៩៥ ចាប់ពីចំណុចផ្លូវលេខ៣៦០ ដល់មហាវិថីម៉ៅសេទុងស ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធឲ្យជួយជួសជុល ខណៈផ្លូវមួយខ្សែនេះកំពុងខូចខាតជាអន្លើប៉ះពាល់ដល់ការធ្វើដំណើរ។

លោក បញ្ញា អ្នកធ្វើដំណើរតាមផ្លូវលេខ៩៥ បានឱ្យដឹងថា ផ្លូវមួយខ្សែនេះមិនមែនទើបតែខូចនោះទេ គឺខូចជាយូរណាស់មកហើយ ធ្វើឱ្យពលរដ្ឋជួបការលំបាកពេលធ្វើដំណើរ ពិសេសពេលមានភ្លៀងធ្លាក់ម្តងៗ មានទឹកដក់ក្នុងជង្ហុក ធ្វើឲ្យអ្នកដំណើរមើលមិនឃើញជិះធ្លាក់ជង្ហុកដួលម្តងៗ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ ពួកគាត់តែងទិញកម្ទេចថ្មយកមកចាក់ក្នុងជង្ហុកដោយខ្លួនឯង ដើម្បីចាក់បំពេញក្នុងជង្ហុក ហើយពួកគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរជាច្រើនលើកមកហើយដែរ។

លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានប្រាប់ កម្ពុជាថ្មី កាលពីថ្ងៃទី១៣សីហា ម្សិលមិញនេះថា បញ្ហានេះលោកបានលើកគម្រោងអភិវឌ្ឍន៍ផ្លូវ៩៥នេះរួចហើយ ប៉ុន្តែមន្រ្តីជំនាញកំពុងធើ្វការផ្លាស់ប្តូរប្រព័ន្ធលូជាមុនសិន ទើបមានការយឺតយ៉ាវក្នុងការជួសជុល។ លោកក៏សុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះដោយមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវដើម្បីប្រជាពលរដ្ឋធ្វើដំណើរបានស្រួល៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


