សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមកាច់សោម៉ូតូចាស់វស្សា៧នាក់ ដក ហូតវត្ថុតាងមួយចំនួន
កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យកាច់សោ ក ម៉ូតូចាស់វស្សាចំនួន៧នាក់ ដើម្បីបញ្ជូនបន្តអនុវត្តនីតិវិធីច្បាប់។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ គឺជាមុខសញ្ញាលួចដ៏សកម្មនៅក្នុងភូមិសាស្ត្រខេត្ដកំពង់ស្ពឺ និងបណ្ដារាជធានី ខេត្តមួយចំនួនទៀត។

របាយការណ៍បញ្ជាក់ថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនមាន ១)ឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី (២)ឈ្មោះ ហេង ហេម ហៅ រតនា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបឹងទំលាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង (៣)ឈ្មោះ ឡុង ធូ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី (៤)ឈ្មោះ ម៉ន សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី (៥)ឈ្មោះ ហាក់ រិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី (៦)ឈ្មោះ យ៉ាន់ អ៊ុក ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ (៧)ឈ្មោះ ឆាន ទីគា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី។
ក្នុងប្រតិបត្តិការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា ម៉ូតូចំនួន៤គ្រឿង ស្លាកលេខម៉ូតូ ៤បន្ទះ ម៉ូតូប្រភេទផាសស្អាប់១គ្រឿង ដែកឆ្នៃប្រភេទកន្ទុយអន្ទង់អក្សរL ចំនួន១ គ្រាប់សំរាប់កឹបស្លាកលេខម៉ូតូចំនួន៧គូ សោរឆ្នៃសំរាប់ចាក់ម៉ូតូចំនួន៤ ទូរស័ព្ទចំនួន៨គ្រឿង មួកក្រណាត់ពាក់ធ្វើសកម្មភាពចំនួន១។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង កាលពីថៃ្ងទី២៨ ខែសីហា ឆ្នាំ២០២៤ ហើយបានយកទៅទុកនៅផ្ទះឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី។
ក្រុមជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការចំណាត់ការបន្ដ។ ចំណែកម៉ូតូជនរងគ្រោះដែលត្រូវសមត្ថកិច្ចរកឃើញត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


