សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះសម្អាតបរិស្ថានលេីដងផ្លូវជាតិលេខ៤
ដោយឃេីញនៅលេីកំណាត់ផ្លូវជាតិលេខ៤ ពីចំណុចគល់ស្ពានអាកាសចោមចៅរហូតទៅដល់ស្ពានអាកាសក្រវ៉ាត់ក្រុងក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពោរពេញដោយកំណកដីធ្វេីឱ្យប៉ះពាល់ដល់បរិស្ថាន គ្មានសោភ័ណ្ឌភាព អនាម័យ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បាបដឹកនាំមន្ត្រីចុះសម្អាតបរិស្ថាន(ឈូសគៀដី)ឱ្យមានសភ័ណ្ឌភាពល្អ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានប្រាប់ឱ្យដឹងថា ដោយមួយរយៈនេះមេឃធ្លាក់ភ្លៀងស្ទេីររៀងរាល់ថ្ងៃធ្វេីឱ្យយានយន្តគ្រប់ប្រភេទដែលបេីកបរឆ្លងកាត់ផ្លូវលំហេីយមានដីស្អិតជាប់កង់ និងបន្តមកបេីកបរឆ្លងកាត់ផ្លូវជាតិលេខ៤ ធ្លាក់លេីដងផ្លូវកកក្តាំងជាប់ចិញ្ចេីមផ្លូវ ជាពិសេសក្រុមរថយន្តដឹកខ្សាច់ដែលដឹកលេីសចំណុះ។
ជាមួយគ្នានោះដែរ លោកចៅសង្កាត់ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួសថែរក្សាបរិស្ថានទាំងអស់គ្នាឱ្យបានស្អាត៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


