សន្តិសុខសង្គម
កម្ទេចឡធ្យូងខុសច្បាប់ចំនួន ៨កន្លែង ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់
មន្ត្រីជំនាញបរិស្ថានខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប និងវាយកម្ទេចចោលនូវឡធ្យូងខុសច្បាប់ចំនួន ០៨កន្លែង ដែលលួចបង្កើតឡើងដោយគ្មានការអនុញ្ញាត នៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោក តុល រ៉េត មន្ត្រីទទួលបន្ទុកគ្រប់គ្រងរួមនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ រួមជាមួយមន្ត្រីឧទ្យានុរក្សចំនួន ០៧នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយទីតាំងនោះស្ថិតនៅចំណុចដំបូកប្រាំ (និយាមកា ៥១៥៣២១-១៤៩៥៨១១) ក្នុងភូមិពលកម្ម ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។

អាជ្ញាធរបានរកឃើញឡធ្យូងដែលកំពុងដំណើរការដោយខុសច្បាប់ និងបានសម្រេចវាយកម្ទេចចោលភ្លាមៗនៅនឹងកន្លែង ដើម្បីទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើសម្រាប់យកមកធ្វើអាជីវកម្មធ្យូង។មន្ត្រីជំនាញបញ្ជាក់ថា ការលួចបង្កើតឡធ្យូងនៅក្នុងតំបន់ការពារនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយស្រឡះពីបទប្បញ្ញត្តិនៃ «ក្រមបរិស្ថាន និងធនធានធម្មជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។បទល្មើសប្រភេទនេះ មិនត្រឹមតែបំផ្លាញធនធានព្រៃឈើដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាហានិភ័យខ្ពស់ដល់ការបាត់បង់ទីជម្រកសត្វព្រៃ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូលនៃតំបន់ព្រៃឡង់ ដែលជាព្រៃទឹកភ្លៀងក្ដៅដីគោកដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អាជ្ញាធរដែនជម្រកសត្វព្រៃព្រៃឡង់ បានបង្ហើបឱ្យដឹងថា វិធានការច្បាប់ដ៏តឹងរ៉ឹងនឹងត្រូវបន្តអនុវត្តជាប្រចាំ ដោយបង្កើនការល្បាត និងសហការជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ដើម្បីលុបបំបាត់រាល់សកម្មភាពទន្ទ្រាន និងបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងតំបន់អភិរក្សឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ជុន កុសល

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


