សន្តិសុខសង្គម
ម្ចាស់មិននៅផ្ទះ ចោរគាស់ទ្វារចូលលួចម៉ូតូ ៣ គ្រឿង គេចខ្លួនបាត់ នៅខណ្ឌពោធិ៍សែនជ័យ
ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់ទ្វារចូលលួចយកម៉ូតូចំនួន ៣ គ្រឿង ខណៈម្ចាស់ផ្ទះមិននៅ តែដោយសារអ្នកជិតខាងមកទាន់ ក៏ប្លុងម៉ូតូចោលមួយគ្រឿង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ម៉ា នីកា ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរលក់អនឡាញ ស្នាក់នៅភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចយកទៅចំនួន ២ គ្រឿង ម៉ាកzoomerx ទាំងពីរគ្រឿង ដោយមួយ ពាក់ស្លាកលេខកណ្តាល 1AA 4799 និងមួយគ្រឿងទៀត មិនចាំស្លាកលេខ។ ដោយឡែកម៉ូតូមួយគ្រឿងទៀតដែលជនសង្ស័យប្លុងចោលនោះ ម៉ាកស្កូបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1FE 2401។

តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ៣ កញ្ញា រូបគាត់បានទៅលេងផ្ទះបងនៅឯក្រុងតាខ្មៅ ហើយបានសម្រាកនៅទីនោះ។ លុះវេលាម៉ោង ៣ទៀបភ្លឺ មានបងប្អូនអ្នកជិតខាងបានខលទៅប្រាប់ថា មានឮសំឡេងនៅខាងក្នុងផ្ទះ ពេលនោះរូបគាត់បានប្រាប់ថា គាត់អត់នៅផ្ទះទេ បើមានសំឡេងចេញពីក្នុងផ្ទះមានតែចោរចូល។
ជនរងគ្រោះបានបន្តទៀតថា ពេលនោះរូបគាត់ក៏បានធ្វើដំណើរចេញពីក្រុងតាខ្មៅមកដល់ផ្ទះ ក៏ឃើញទ្វារចំហ ដោយបាត់ម៉ូតូចំនួន ៣ គ្រឿង ទើបឆោឡោឡើងតែម្ដង។

ជនរងគ្រោះបន្ថែមថា លុះវេលាម៉ោង ៧ ព្រឹក ទើបរូបគាត់ដើរស្វែងរកឃើញម៉ូតូមួយគ្រឿងម៉ាកស្កូបពីដែលត្រូវបានជនសង្ស័យប្លុងចោលក្នុងទឹក។ ចំណែក ២ គ្រឿងទៀតជនសង្ស័យយកទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុសួរនាំ និងឆែកកាមេរ៉ាសុវត្ថិភាព ហើយនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


