សន្តិសុខសង្គម
សន្តិសុខក្លឹប«ស្ពាយឌ័រក្លឹប» វាយភ្ញៀវផ្អើលពេញមុខក្លឹប ទាំងកណ្ដាលអធ្រាត្រ
យុវជនស្រី-ប្រុសជាច្រើននាក់ ត្រូវបានសន្តិសុខក្លឹបវាយផ្អើលពេញមុខក្លឹប កម្លាំងសមត្ថកិច្ចមិនបានមកជួយអន្តរាគមន៍ភ្លាមៗ ឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ នៅចំណុចផ្លូវវេងស្រេង ក្លិបស្ពាយឌ័រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាច្រើននាក់ បានឲ្យដឹងថា គាត់ហួសចិត្តចំពោះសន្តិសុខនៅក្លឹបខាងលើដែលបានវាយមកលើពួកគាត់ ប្រមាណជាង ១០ នាក់។ ក្នុងនោះក៏វាយទៅលើស្រីម្នាក់ផងដែរ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ពួកគាត់បានមកលេងនៅក្លឹបខាងលើ ដោយមានគ្នា ០៩ នាក់ ក្នុងនោះ ស្រី ០១ នាក់។ ខណៈពេលកំពុងផឹកស៊ី ក៏ស្រាប់តែមានសន្តិសុខនៅខាងក្នុងបានហៅពួកគាត់ចេញមកខាងក្រៅ។ បន្ទាប់មកមានសន្តិសុខនៅខាងក្រៅ បានទះកំផ្លៀងគាត់ និងមិត្តភ័ក្ដិផ្សេងៗ ទៀត ចំនួន ០៩ នាក់ ខ្លះត្រូវ ០១ កំផ្លៀង ខ្លះទៀតត្រូវ ០២ ទៅ ០៣ កំផ្លៀង។ រីឯក្រុមគេផ្សេងទៀត ក៏ត្រូវក្រុមសន្តិសុខវាយដែរ។ ចំណែកប្អូនស្រីម្នាក់ គ្រាន់តែសួរនាំថាម៉េចបានពួកបងៗ ជាសន្តិសុខវាយបងប្រុសគាត់ បន្ទាប់មកសន្តិសុខក៏វាយប្អូនស្រីគាត់មួយកំផ្លៀងទៀត។

ដោយឡែកក្រុមសន្តិសុខ និងបុគ្គលិកនៅទីតាំងកន្លែងកើតហេតុ មិនមានការបំភ្លឺប្រាប់អ្នកសារព័ត៌មាននៅចំពោះមុខជនរងគ្រោះនោះឡើយ។
ក្រោយពេលកើតហេតុប្រមាណជាង ០១ ម៉ោង បន្ទាប់ពីសន្តិសុខប្រើអំពើហិង្សា មិនមានកម្លាំងសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗ នោះឡើយ៕
អត្ថបទ ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


