សន្តិសុខសង្គម
មិនខុសពីខេត្តក្រចេះ ខេត្តព្រះសីហនុ ក៏កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងដែរ
ឃុំចំនួន២ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏ត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ បន្ទាប់ពីខេត្តក្រចេះដែលត្រូវបានជំនន់ទឹកភ្លៀងជនលិចភូមិមួយចំនួនដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញ។ ផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងភូមិចំនួន៣ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានជំនន់ទឹកភ្លៀងជន់លិច ខណៈអាជ្ញាធរខេត្តកំពុងចុះអន្តរាគមន៍ដើម្បីជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១៧កញ្ញានេះថា ជំនន់ទឹកភ្លៀងនេះកើតឡើងដោយសារខ្យល់លាយឡំជាមួយភ្លៀងបានបង្អោធ្លាក់ជាបន្តបន្ទាប់ចាប់ពីម៉ោង១យប់ ឈានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឲ្យមានទឹកជំនន់ជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងដំណើរដឹកនាំគណៈបញ្ជាការឯកភាពស្រុកចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមារមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។ លោកអភិបាលខេត្តក៏បានណែនាំឲ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅរដូវវស្សា ត្រូវចេះអនាម័យខ្លួនឯង ផឹកស្អាត ហូបស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៧កញ្ញានេះ ខេត្តក្រចេះក៏ត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្ដាលជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ និងពេញមួយយប់កាលពីយប់ថ្ងៃទី១៧កញ្ញានេះ តែទោះយ៉ាងណាស្ថានភាពគ្រោះទឹកជំនន់នេះមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខេត្តក្រចេះនោះទេ។ នេះបើតាមការបញ្ជាក់ពីលោក ហេង រ័ត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ៕
អត្ថបទ៖ សុខុម











-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស