សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីកាប់ប្លន់យ៉ាងសកម្មក្នុងស្រុកបាទី
សមត្ថកិច្ចស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការណ៍ជាមួយសមត្ថកិច្ចស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីលួច និងកាប់ប្លន់លេីដងផ្លូវជាតិលេខ២កន្លងមក។

តាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ មែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរៈសេនីយ៍ឯក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីលួចមានស្ថានទម្ងន់ទោស (លួច ធាក់ កាប់ ប្លន់ម៉ូតូ) ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី លើផ្លូវជាតិលេខ២។

តាមការបញ្ជាក់ពីលោកអធិការស្រុកបាទី បានឲ្យដឹងថា កម្លាំងជំនាញស្រុកបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី និងលេីដងផ្លូវជាតិលេខ២កន្លងមក។ ជនសង្ស័យទាំង៦នាក់មានឈ្មោះ ១/.ឈ្មោះ ឃន ឃុន ហៅឃុន ភេទប្រុស អាយុ ២១ឆ្នាំ ។ ២/.ឈ្មោះ ណោ វ៉េងស្រេង ហៅស្រេង ភេទប្រុស អាយុ ២៦ឆ្នាំ ។ ៣/.ឈ្មោះ ពិន ង៉ែត ហៅឡោះ ភេទប្រុស អាយុ ២០ឆ្នាំ ។ ៤/.ឈ្មោះ វន សំណាង ហៅណាង ភេទប្រុស អាយុ ១៥ ឆ្នាំ ។ ៥/.ឈ្មោះ ផាន សុផារ៉ា ហៅប៉ារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ។ ៦/.ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ ១៧ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរ:

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


