សន្តិសុខសង្គម
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យកន្លែងលក់ហ្កាសក្នុងមូលដ្ឋាន រកឃើញ ០៤ ទីតាំង គ្មានច្បាប់
អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មលក់ហ្កាស ចំនួន ០៤ ទីតាំង ដែលគ្មានច្បាប់ត្រឹមត្រូវ និងណែនាំទុកដាក់ធុងហ្កាសឲ្យបានត្រឹមត្រូវ ជៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុ។

ដោយអនុវត្តតាមការបញ្ជារបស់លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឌន ដាវុឌ នាយករងរដ្ឋបាល បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យណែនាំទីតាំងអាជីវកម្មលក់ហ្កាស ចំនួន ០៤ ទីតាំង រកឃើញថា គ្មានច្បាប់អនុញ្ញាតឲ្យប្រកបអាជីវកម្ម ហើយទីតាំងអាជីវកម្មរបស់ឈ្មោះ លឹម ម៉េង អាន ស៊ីង និង អៀង សាខន បានដាក់សំបកធុងហ្កាស និង ធុងហ្កាស នៅលើផ្លូវសាធារណៈ។
ក្នុងនោះ អាជ្ញាធរខណ្ឌ បានពិនិត្យជាក់ស្ដែងនៅទីតាំងចំនួន ០៤ រួមមាន ៖ ទី០១.ឈ្មោះ លឹម ម៉េង ភេទប្រុស ស្ថិតនៅផ្ទះលេខ 1B ផ្លូវបេតុង ភូមិខ ០១ សង្កាត់ច្រាំងចំរេះ ០២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី០២.ឈ្មោះ អាន ស៊ីង ភេទប្រុស ស្ថិតនៅផ្ទះលេខ 8D ផ្លូវបេតុង ភូមិខ ០១ សង្កាត់ច្រាំងចំរេះ ០២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី០៣.ឈ្មោះ អៀង គឹមអេង ភេទប្រុស ស្ថិតនៅផ្លូវ ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី០៤.ឈ្មោះ អៀង សាខន ភេទប្រុស ស្ថិតនៅផ្លូវ ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

គួររំលឹកថា កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយរបៀបប្រើប្រាស់ និងផ្តល់ជូនបំពង់ពន្លត់អគ្គិភ័យចំនួន ១០៥ បំពង់ ដែលជាការឧបត្ថម្ភរបស់អង្គការ World Vision សម្រាប់ប្រជាពលរដ្ឋរស់នៅវិហារធំ គីឡូម៉ែត្រលេខ ០៩ សង្កាត់ច្រាំងចំរេះទី ០១ ខណ្ឌឫស្សីកែវ។
លោក ជិន ប៊ុនធឿន បានឲ្យដឹងថា គ្រោះអគ្គិភ័យគឺជាគ្រោះមហន្តរាយមួយដែលងាយកើតឡើងបំផុត និងគ្រោះថ្នាក់ខ្លាំងដូចពាក្យចាស់ពោលថា «ស៊ូលិចទូកកណ្តាលទន្លេកុំឲ្យភ្លើងឆេះផ្ទះ» ត្បិតបើមានករណីឆេះផ្ទះ ច្បាស់ណាស់គឺវានឹងបំផ្លាញទ្រព្យសម្បត្តិ ពេលខ្លះអាចគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។

ជាមួយនោះ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានណែនាំឲ្យម្ចាស់ទីតាំងប្រកបអាជីវកម្មលក់ហ្កាសបញ្ឈប់សកម្មភាពយកធុងហ្កាសមកដាក់លើចំណីផ្លូវ ដកកំប៉ុងហ្កាសណាចាស់ៗ ចេញ កុំឲ្យប្រើប្រាស់បន្ត ទុកដាក់ហ្កាសឲ្យបានត្រឹមត្រូវ និងណែនាំម្ចាស់អាជីវកម្មសុំច្បាប់ប្រកបអាជីវកម្មពីស្ថាប័នពាក់ព័ន្ធ៕
អត្ថបទ ៖ ម៉េង









-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


