សន្តិសុខសង្គម
គណៈគ្រប់គ្រងសាលាបដិសេធព័ត៌មានរំលោភសិស្ស១៨នាក់ និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកបង្កើតព័ត៌មានក្លែងក្លាយ
គណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកប៉ះភ្នំពេញ បានប្រកាសច្រានចោល និងបដិសេធចំពោះព័ត៌មានករណីរំលោភសិស្សចំនួន១៨នាក់នៅក្នុងសាលារៀន ហើយក៏បានស្នើឲ្យកម្លាំងសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវរកអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីផ្តល់ភាពយុត្តិធម៌ដល់បុគ្គល និងសាលារៀន។
បើតាមគណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ ការបង្កើតព័ត៌មានក្លែងក្លាយនេះ គឺជាការបម្រើមហិច្ចតានយោបាយរបស់ខ្លួន ហើយវាយប្រហារឥតសំចៃមកលើសាលាទាំងខុសរបៀប ក្នុងចេតនាទុច្ចរិត។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ បានឲ្យដឹងថា បុគ្គលិកឈ្មោះ កាមារ៉ូទីន ស៊ូហៃមី គឺជាអ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាសិកដ្ឋានស្រី បានអនុវត្តន៍លើការងារគ្រប់គ្រង និងសណ្តាប់ធ្នាប់។
តាមការប្រកាសដដែលបញ្ជាក់ថា នារសៀលលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ សិស្សបានធ្វើការរាយការណ៍ទៅអ្នកគ្រូៗនៅការិយាល័យរដ្ឋបាលសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ ដោយបុគ្គល កាមារ៉ូទីន សូហៃមី បានប្រើប្រាស់ពាក្យសម្តី អកប្បកិរិយា និងកាយវិការមិនសមរម្យដល់សិស្សមួយចំនួន ក្នុងករណីនេះ សិស្សបានសំណូមពរឱ្យបញ្ចប់តួនាទីបុគ្គលខាងលើពីតួនាទីរបស់ខ្លួន ហើយភ្លាមៗនោះគណៈគ្រប់គ្រងសាលាបានប្រជុំសម្រេច និងដកតួនទី កាមារ៉ូទីន សូហៃមី ចេញពីអ្នកគ្រប់គ្រងនៅអន្តេវាសិកដ្ឋានស្រី។ ក្នុងចំណោមសិស្សទាំងអស់ពួកគេនៅតែបន្តធ្វើការរៀនសូត្រធម្មតា និងមានសិស្សមួយចំនួនតូចប៉ុណ្ណោះសុំទៅលេងផ្ទះ ហើយបែជាមានក្រុមមនុស្សអូសទាញសិស្សខ្លះយកទៅបម្រើមហិច្ចតានយោបាយខ្លួន ហើយវាយប្រហារឥតសំចៃមកលើសាលាទាំងខុសរបៀប។
គណៈគ្រប់គ្រងសាលាមានការសោកស្តាយ និងខកចិត្តជាខ្លាំងលើករណីដែលបានកើតឡើង ហើយក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតរកខុសត្រូវ និងផ្តល់យុត្តិធម៌ដល់ភាគីទាំងពីរតាមផ្លូវច្បាប់ និងរកមុខជនឱកាសនិយមឆ្លៀតប្រើប្រាស់បណ្តាញសង្គមដើម្បីបំផ្លាញកិត្តិយសបុគ្គល និងសាលារៀន ហើយក៏ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចមានវិធានការចំពោះអ្នកដែលបង្កើតព័ត៌មានក្លែងបន្លំក្នុងចេតនាទុច្ចរិត។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានការបង្ហោះ និងចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីករណីរំលោភកូនសិស្សចំនួន១៨នាក់ពីសំណាក់កូនអ្នកធំម្នាក់ នៅក្នុងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ។ ក្នុងការបង្ហោះចែកចាយព័ត៌មាននេះ ក៏បានការអំពាវនាវដល់កម្លាំងសមត្ថកិច្ចជួយរកយុត្តិធម៌ជួនជនរងគ្រោះផងដែរ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


