សន្តិសុខសង្គម
ប្រើប្រាស់គ្រឿងញៀនលើសកម្រិត យកកាំបិតអារ.ក ខ្លួនឯងមិនស្លាប់ ផ្អើលពេញសង្កាត់ក្រាំងធ្នង់
បុរសញៀនថ្នាំម្នាក់ បានអារ.ក សម្លាប់ខ្លួនឯង បន្ទាប់ពីឥទ្ធិពលគ្រឿងញៀនរើឡើង តែពុំស្លាប់ ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ ចំណុចភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសញៀនថ្នាំរូបនោះឈ្មោះ សយ គឿន អាយុ ៤០ ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើ បានយកកូនកាំបិតចិត្តបន្លែអារ.ក ខ្លួនឯង បណ្ដាលឲ្យដាច់បំពង់ខ្យល់ដេកដួលលើដងផ្លូវនៅមុខផ្ទះ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញបុរសខាងលើ បានប្រមូលខោអាវដុតនៅក្នុងផ្ទះ ហើយដើរស្រែកឡូឡាតែម្នាក់ឯង ហើយមិនដឹងថាបុរសរូបនោះបានកូនកាំបិតមកពីណានោះទេ ក៏យកទៅអារ.ក ខ្លួនឯង ដើរទៅដួលនៅលើផ្លូវ បណ្តាលឲ្យផ្អើលប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចទាក់ទងហៅរថយន្តសាម៉ុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ហៅមន្ទីរពេទ្យលោកសង្ឃ។
បើតាមប្រភពពីអ្នកជិតខាងបានឲ្យដឹងទៀតថា បុរសរូបនោះជាមនុស្សញៀនថ្នាំជាយូរមកហើយ តែងតែរករឿង និងអុកឡុកនៅក្នុងផ្ទះ ហើយបានចុះចោលផ្ទះទៅបាត់តាំងពីមុនភ្ជុំ មិននឹកស្មានថា ត្រឡប់មកវិញឥទ្ធិពលគ្រឿងញៀនរើឡើង ហើយអារ.ក សម្លាប់ខ្លួនឯងបែបនេះនោះឡើយ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


