សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបន្តដាក់គ្រឿងចក្រកាយបេតុងដែលពលរដ្ឋចាក់លើផ្លូវបិទចរន្ដទឹក
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកការងារបរិស្ថាន សណ្តាប់ធ្នាប់សារធារណៈ និងអាជ្ញាធរសង្កាត់ចោមចៅទី១ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ ចិញ្ចើមផ្លូវថ្មើរជើង និងដាក់គ្រឿងចក្រកាយបេតុងដែលប្រជាពលរដ្ឋចាក់រំលោភបាំងផ្លូវទឹកហូរ បង្កអោយស្ទះចរន្តទឹហូត។

តាមការបញ្ជាក់ពីលោក ប៉ាង លីដា ប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះថា បញ្ហារៀបចំសណ្តាប់ធ្នាប់នេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលសង្កាត់ចោមចៅទី១ នគរបាលប៉ុស្តិ៍នគរបាលខណ្ឌ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារ ត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះរៀបជំសណ្ដាប់ធ្នាប់នេះ អាជ្ញាធរបានណែនាំប្រជាពលរដ្ឋ ក៏ដូចជា ក្រុមអាជីវករមួយចំនួន ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាដងផ្លូវសាធារណៈអោយមានសណ្តាប់ធ្នាប់ របៀបរាបរយ សោភ័ណ្ឌភាពល្អ។ ក្នុងនោះអាជ្ញាធរខណ្ឌក៏បានប្រើគ្រឿងចក្រកាយបេតុងដែលប្រជាពលរដ្ឋចាក់រំលោភលើផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបិទចរន្តទឹកហូរ ដែលធ្វើឲ្យទឹកដក់លើផ្លូវ ទាំងនេះ គឺជាបញ្ហា ធំដែលតម្រូវ អោយអាជ្ញាធរពោធិ៍សែនជ័យ ត្រូវដោះស្រាយជាបន្ទាន់។

លោក ប៉ាង លីដា បញ្ជាក់ថា មូលហេតុដែលអាជ្ញាធរពោធិ៍សែនជ័យដាក់គ្រឿងចក្របន្តធ្វើការឈួសឆាយការចាក់បេតុង ដែលប្រជាពលរដ្ឋចាប់រំលោភទៅលើផ្លូវសាធារណៈនាពេលនេះ គឺដោយសារប្រជាពលរដ្ឋ មិនបានអនុវត្តតាមលិខិតជូនដំណឹងណែនាំរបស់រដ្ឋបាលខណ្ឌ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។

ទោះបីយ៉ាងណាក្តី ក្នុងនាមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា សំណូមពរប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សារ របៀបរាបរយសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈអោយបានល្អប្រសើរ ដើម្បីទុកជាផលប្រយោជន៍រួម បញ្ហាសំរាមត្រូវវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងទុកក្បែរគំរបលូ ឬលើលូ ដែលនាំឲ្យស្ទះប្រព័ន្ធលូនៅពេលមានភ្លៀងធ្លាក់មកម្តងៗ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


