សន្តិសុខសង្គម
នគរបាលខណ្ឌកំបូល ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្សនៅវិទ្យាល័យជន្លង់ម្លូ
នគរបាលបានខណ្ឌកំបូល បានចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនៅតាមសាលា ដើម្បីបញ្ជ្រាបចំណេះដឹង និងកាត់បន្ថយបាតុភាពមិនល្អនៅក្នុងសង្គម។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤ បានចាត់ឱ្យលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរង ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លេីងឆេះរទេះ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្សនៅវិទ្យាល័យជន្លង់ម្លូ។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានឱ្យដឹងថា ការចុះអប់រំផ្សព្វផ្សាយនេះ គឺធ្វើឡើងតាមការណែនាំរបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវផែនការ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយពីផលប៉ះពាល់ទាំងអស់នេះដល់សិស្សានុសិស្ស។

លោកបន្តថា ការផ្សព្វផ្សាយទៅដល់យុវជន គឺមាននៅតែសាលារៀន ដែលអាចផ្តល់ព័ត៌មានឱ្យពួកគាត់បានទូលំទូលាយ ខណៈការផ្សព្វផ្សាយនេះ ក្រៅពីបញ្ជ្រាបនៅតាមសាលា ឬតាមរយៈម៉ោងសម្រាករបស់សិស្ស ជាមួយគ្នានោះសមត្ថកិច្ច ក៏បានចុះទៅអប់រំណែនាំដល់សិស្សានុសិស្ស ផ្តល់នូវចំណេះដឹងនានា ដើម្បីឱ្យពួកគាត់ជាយុវជនបានដឹង និងគេចចេញឱ្យឆ្ងាយ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


