Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណោម ២ នាក់ ក្រោយធ្វើសកម្មភាពលួចគាស់បន្ទប់ជួល

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ចូល​លួច​គាស់​បន្ទប់​ជួល ត្រូវ​បាន​ម្ចាស់ផ្ទះ​ឃើញ​ទាន់ នាំគ្នា​ដេញ​ប្រផាត់​ប្រភីង​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤ ស្ថិត​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ ដោយ​ផ្ទះ​គាត់​តែងតែ​មាន​ជនសង្ស័យ​ចូល​គាស់​ច្រើនដង​មក​ហើយ​នោះ ទើប​យប់​ថ្ងៃ​កើត​ហេតុ​គាត់​បាន​រង់ចាំ​មើល​ជនសង្ស័យ​ដែល​មក​ធ្វើ​សកម្មភាព។ នៅ​ពេលនោះ ស្រាប់តែ​ឃើញ​ជនសង្ស័យ ២ នាក់ ចូល​មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល​របស់​គាត់ បន្ទាប់មក​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ ក៏​នាំគ្នា​ដេញ​តាម។ ភ្លាម​នោះ ជនសង្ស័យ ២ នាក់ បាន​នាំ​គ្នា​រត់គេច​ពី​ម្ចាស់ផ្ទះ ហើយ​មក​ចូល​នៅ​ក្នុង​ដី​ឡូត៍​ផ្ទះ​ចាស់​គេ​ទុក​ចោល។ បន្ទាប់មក ម្ចាស់ផ្ទះ ក៏បាន​ឃើញ​ជនសង្ស័យ​កំពុង​ពួន​សំងំ​នៅ​ក្នុង​ផ្ទះ​ចាស់ ធ្វើជា​ដេក​លក់។ ក្រោយ​ឃាត់​បាន ជនរងគ្រោះ​ម្ចាស់ផ្ទះ បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​ជួយ​អន្តរាគមន៍​ភ្លាមៗ ហើយ​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​យក​មក​សួរនាំ​ភ្លាមៗ។

ក្រោយពេល​កើតហេតុ បន្ទាប់ពី​ជនរងគ្រោះ​បាន​ចោទប្រកាន់ គឺជា​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល​គាត់​ពិតប្រាកដ ហើយ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី ១ ដើម្បី​កសាង​នីតិវិធី​បញ្ជូន​ជនសង្ស័យ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម