សន្តិសុខសង្គម
អជ្ញាធរ ចុះអនុវត្តវិធានការច្បាប់ចំពោះអ្នករុករករ៉ែមាសអនាធិបតេយ្យនៅមណ្ឌលគិរី
រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារចម្រុះ បានចុះអនុវត្តវិធានការច្បាប់ ចំពោះប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងការប្រកបរបររ៉ែមាសអនាធិបតេយ្យ តាមរូបភាពផ្សេងៗ ដូចជា កកាយ ចោះ កាត់បំផ្លាញបេតុងគម្របរណ្ដៅរ៉ែ ជីក កិន រែង ប្រមូលកាកសំណល់ និងរ៉ែគ្រប់ប្រភេទ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលកម្ពុជាថ្មី ទទួលបាន នាថ្ងៃទី៤ ខែវិច្ឆិកានេះ។

នៅក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលខេត្ត បានសង្កត់ធ្ងន់ថា អ្នកពាក់ព័ន្ធទាំងឡាយ ត្រូវបញ្ឈប់គ្រប់សកម្មភាពខាងលើ ចាប់ពីថ្ងៃជូនដំណឹង ព្រមទាំងរុះរើប្រមូលសម្ភារៈដោយខ្លួនឯង។ ក្នុងករណីមិនព្រមអនុវត្ត ក្រុមការងារនឹងចុះរុះរើ សម្អាត ដើម្បីលុបបំបាត់សកម្មភាពអនាធិបតេយ្យទាំងនោះ។

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ខាងក្រោមនេះ៖

អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


