សន្តិសុខសង្គម
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ប្រធានប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២
ផ្អែកតាមកម្មវិធី និងរបៀបវារ:ដែលបានកំណត់ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតស្ថាប័ននគរបាលអន្តរជាតិលើកទី៩២ ប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្តុតឡែន នៃចក្រភពអង់គ្លេស ដែលមានសមាជិកចូលរួម១៧៨/១៩៦ប្រទេស ប្រតិភូចូលរួមសរុបជាង៩០០នាក់។

អញ្ជើញជាគណ:អធិបតីនៅក្នុងពិធីបើកវេទិកាប្រចាំឆ្នាំរបស់ស្ថាប័ននគរបាលអន្តរជាតិឆ្នាំ២០២៤នេះរួមមាន៖ ប្រធានស្ថាប័ននគរបាលអន្តរជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស ដែលបានសម្តែងនូវមតិស្វាគមន៍ និងសុន្ទរកថា គន្លឹះផ្តោតសំខាន់លើតម្រូវការចាំបាច់ និងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងចំណោម អង្គភាពនគរបាលអន្តរជាតិ នៃប្រទេសជាសមាជិក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក្នុងបុព្វហេតុសន្តិសុខ និងសុវត្ថិភាពពិភពលោកទាំងមូល។

នៅក្នុងសុន្ទរកថា បើកមហាសន្និបាតនេះផងដែរ លោក Keir Starmer នាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ទៅលើការរីករាលដាលគ្មានព្រំដែនកំណត់នូវប្រភេទបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តអំពើភេរវកម្មការឆបោក ឆ្លងដែន ការរត់ពន្ធ និងជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ដែលកិច្ចការទាំងនេះ ទាមទារឱ្យមានការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហការលើគ្រប់វិស័យក្នុងចំណោមប្រទេសជាសមាជិក ដើម្បី កសាងបាននូវពិភពលោកប្រកបដោយសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសជាសមាជិកទាំងអស់។

បន្ទាប់ពីបញ្ចប់កម្មវិធីបើក ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក៏ដូចជាបណ្តាប្រតិភូនៃប្រទេសជាសមាជិកផ្សេងទៀត បានបន្តចូលរួមអនុម័តរបៀបវារ: និងពិនិត្យលើសេចក្តីព្រាងខ្លឹមសារ នៃសេចក្តីសម្រេចមួយចំនួន ដែលនឹងត្រូវដាក់ជូនអង្គមហាសន្និបាតបោះឆ្នោតសម្រេចដោយសំឡេង ២/៣ នៃប្រទេសជាសមាជិកដែលមានវត្តមាន។
ក្នុងអំឡុងពេលមមាញឹកនេះដែរ ឯកឧត្តម ប្រធានប្រតិភូ ក៏បានទទួលជួបសំណេះសំណាលទ្វេភាគីជាមួយប្រតិភូនគរបាលជាតិប្រទេសតួកគី និងកាណាដា ដើម្បីជាការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងសកម្មឡើងថែមទៀត៕








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


