សន្តិសុខសង្គម
លោក ជួន ណារិន្ទ ៖ ក្មេងទំនើងភាគច្រើន មិនបានពាក់ព័ន្ធសារធាតុញៀនទេ
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រុមក្មេងដែលងាយនឹងធ្លាក់ខ្លួនជាក្រុមក្មេងទំនើង មានបីប្រភេទ ដូចជា ក្មេងដែលមិនសិក្សារៀនសូត្រ, ទំនេរមិនធ្វើការងារ ,អ្នកដែលចំណាកស្រុកមកធ្វើជាកម្មករ, អ្នកដឹកជញ្ជូនអាហារ ជាពិសេសនោះក្មេងៗ ជាសិស្សសាលាបង្កើតបក្សពួកបងធំបងតូច គិតថាខ្លួនជាអ្នកខ្លាំង ហើយភាគច្រើនមិនបានពាក់ព័ន្ធនឹងសារធាតុញៀននោះទេ។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ឯក បានណែនាំឲ្យឪពុកម្ដាយ អាណាព្យាបាល សាលារៀន និងកម្លាំងសមត្ថកិច្ច ធ្វើការសហការគ្នាក្នុងទិសដៅ អប់រំ ណែនាំ និងផ្សព្វផ្សាយ ឲ្យបានកាន់តែច្រើនដល់ក្មេងៗ យុវជន ដែលជាទំពាំងស្នងឫស្សីក្នុងសង្គមជាតិ ដើម្បីបញ្ចៀសពីការប្រព្រឹត្តិអំពើទុច្ចរិតនានា និងងាយធ្លាក់ខ្លួនជាក្រុមក្មេងទំនើង។
លោកឧត្ដមសេនីយ៍បន្តថា សកម្មភាពក្រុមក្មេងទំនើង ត្រូវបានកាត់បន្ថយក្នុងកម្រិតខ្ពស់ បើធៀបទៅឆ្នាំមុន នេះគឺជាផ្លែផ្កាមួយ ដែលនគរបាល និងកម្លាំងគណៈបញ្ជាការឯកភាពទូទាំងរាជធានី បានអនុវត្តប្រកបដោយប្រសិទ្ធភាព។

លោកស្នងការ សង្កត់ធ្ងន់បន្ថែមថា ត្បិតសកម្មភាពក្មេងទំនើងមានការថមថយក៏ដោយ ប៉ុន្តែសមត្ថកិច្ចក៏មិនបានភ្លេចខ្លួនដែរ ពោលនៅត្រៀមចាំបង្ក្រាបជានិច្ចរាល់ពេលកើតមានសកម្មភាពនេះឡើងមក ពោលគឺងើបមួយ វាយមួយ។
ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានដាស់តឿន ក្រើនរំលឹក ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលក្រោមជាតិទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងបន្ថែម លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែបង្ក្រាបឲ្យអស់ ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមទំនើងមួយក្តាប់តូចធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ៕
អត្ថបទ ៖ សុភា







-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


