សន្តិសុខសង្គម
Update ៖ ដុតសំរាមរាលឆេះរោងស្តុកឈើក្នុងរោងចក្រផលិតសាឡុងមួយកន្លែង យ៉ាងសន្ធោសន្ធៅ
អគ្គិភ័យបានឆាបឆេះរោងស្តុកឈើក្នុងរោងចក្រមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែគ្រប់គ្រងមិនបាន ខ្លាចរាលដាលដល់រោងចក្រ ក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងរោងចក្រផលិតសាឡុងមួយកន្លែង នៅភូមិព្រៃសាលា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានកម្មករម្នាក់ ដុតសំរាមក្បែររោងស្តុកឈើចម្ងាយប្រហែល ៣ ម៉ែត្រ បន្ទាប់មកស្រាប់ខ្យល់បក់ហើររងើកភ្លើងទើរលើឈើ ទើបបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះ ក្រុមកម្មករ ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនមកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ដោយស្ថានភាពភ្លើងកាន់តែឆាបឆេះខ្លាំងឡើងៗ ទើបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យរថយន្តស្នងការនគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍ភ្លាមៗ។

ក្រោយពីទទួលព័ត៌មានភ្លាម រថយន្តពន្លត់អគ្គិភ័យ ក៏ចុះមកដល់ចំណុចកើតហេតុចំនួន ៣ គ្រឿង ដោយប្រើប្រាស់អស់ចំនួន ១ គ្រឿង ទើបគ្រប់គ្រងបាន ១០០ ភាគរយ ដោយមិនមានមនុស្សរងរបួសនោះទេ និងមិនរាលដាលដល់រោងចក្រផងដែរ ខូចខាតឈើសម្រាប់ផលិតសាឡុងមួយចំនួនតែប៉ុណ្ណោះ៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


