Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បង្ក្រាបទីតាំងល្បែងឡូតូ ១ កន្លែង និងដកហូតសម្ភារៈមួយចំនួន

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ ចុះ​បង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ​ឡូតូ ១ កន្លែង និង​ដកហូត​វត្ថុតាង​មួយ​ចំនួន​យក​ទៅ​រក្សាទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ ៣ សង្កាត់​ស្ទឹងមានជ័យ​ទី ៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ចង្អុលបង្ហាញ​របស់ លោក សេង គន្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​មានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ បាន​បញ្ជា​ឲ្យ​លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី ៣ នាយ​ប៉ុស្តិ៍ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ឡូតូ នៅ​ចំណុច​ទីតាំង​ខាងលើ ដោយ​ធ្វើការ​ដកហូត​សម្ភារៈ​មួយ​ចំនួន​ដូចជា ៖ កុំព្យូទ័រ​ចំនួន ២ គ្រឿង និង​ម៉ាស៊ីន​ព្រីន​តូច ២ គ្រឿង។

ចំណែក​សម្ភារៈ​ពាក់ព័ន្ធ​នឹង​ល្បែង​ឡូតូ​ខាង​លើ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​មានជ័យ​យក​ទៅ​រក្សាទុក​នៅ​សាលា​ខណ្ឌ​មានជ័យ​ជា​បណ្ដោះអាសន្ន។ ដោយឡែក​មនុស្ស​បាន​រត់​ប្រសាច​គេចខ្លួន​បាត់​អស់។

ករណី​នេះ​ដែរ កម្លាំង​អាជ្ញាធរ​បាន​ធ្វើ​កំណត់ហេតុ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង​ឈប់​ជួល​ឲ្យ​បើក​ល្បែង​បន្ត​ទៀត។ បើ​ករណី​ថ្ងៃក្រោយ​មាន​បើក នឹង​ទទួល​ខុសត្រូវ​ចំពោះ​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៣ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម