សន្តិសុខសង្គម
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបង ពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាទួលពិនិត្យគ្រឿងញៀនថៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បើកសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ។

លោក ស៊ុន ណាវុធ តំណាងរដ្ឋបាលស្រុកកំរៀងបានមានរបាយការណ៍ស្វាគមន៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់។
លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជា ទទួលបន្ទុកការងារគ្រឿងញៀនបានមានប្រសាសន៍ថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលបានសហការជាជាមួយភាគីថៃលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈ បានថ្លែងអរគុណដល់ ONCB ថៃ ដែលបានផ្តល់ការគាំទ្រលើការងារលើកកម្ពស់សមត្ថភាពមន្រ្តីលើការងារផ្សព្វផ្សាយអប់រំដែលនឹងធ្វើប្រឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងដូចគ្នាព្រោះថា មន្ត្រីនឹងផ្ទេរចំណេះដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយពួកគាត់ឈប់ចាញ់កល់ល្បិចអាចការពារខ្លួន ការពារកូនចៅ ក្រុមគ្រួសារ ហើយចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនឆ្លងកាត់ព្រំដែន និងបានស្នើសុំឲ្យគ្រប់សមាសភាពទាំងអស់ត្រូវបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយកApp NoDrug https://nodrugsnacd.com/download ប្រើប្រាស់និងរាយការណ៍រាល់ករណីគ្រឿងញៀន។

ថ្លែងក្នុងនាមលោក សុខ លូ អភិបាលខេត្ត ក្នុងឱកាសនោះដែរ លោក ធូ ភា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាប បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តបាត់ដំបងហើយលោកសូមអំពាវនាវដល់គ្រប់សមាសភាពត្រូវបន្តពង្រឹងនូវសមត្ថភាពរបស់ខ្លួនពិសេសបន្តការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមគ្រប់លទ្ធភាពដើម្បីឲ្យពួកគាត់មានចំណេះដឹងមូលដ្ឋានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យើងទាំងអស់គ្នាសំដៅការពារបាននូវក្រុមគ្រួសារ សហគមន៍យើងគ្មានគ្រឿងញៀន ” ប្រជាជនម្នាក់គឺជាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់”។
សូមបញ្ជាក់ថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


