Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ សង្ស័យឆក់ទូរស័ព្ទមិនសម្រេច ក្រោយពលរដ្ឋស្រែកចោរ

បានផុស

នៅ

នគរបាល​ខណ្ឌ​មានជ័យ ប្រដេញ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ក្រោយ​មាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដេញ និង​ស្រែក​ថា ចោរៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី កណ្ដាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០៨ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧១ សង្កាត់​បឹងទំពន់​ទី ០២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ កម្លាំង​សមត្ថកិច្ច នៃ​អធិការ​ខណ្ឌ​មានជ័យ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​តាម​បណ្ដោយ​ផ្លូវ ២៧១ ក្បែរ​ស្ថានីយ​ប្រេង​ឥន្ធនៈ តូតាល់ ក៏​ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​បាន​ស្រែក​ថា «​ចោរៗ​»។ ស្រប​ពេលនោះ សមត្ថកិច្ច ក៏​ធ្វើការ​ប្រដេញ​ជនសង្ស័យ​ខាងលើ​ដែល​ព្យាយាម​រត់​គេច​ខ្លួន រហូតមកដល់​ផ្លូវ​លេខ ២៧១ ក្បែរ​ស្តុប ណូគា ទើប​ស្ទាក់​ចាប់​បាន និង​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុតាង​មួយ​ចំនួន​សង្ស័យ​ជា​សារធាតុ​ញៀន។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ផែន​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ បាន​នាំ​ជនសង្ស័យ​យក​ទៅ​សាកសួរ ដើម្បី​បន្ត​នីតិវិធី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

សហជីព ​និង​កម្មករ​នៅ​កម្ពុជា ​ថ្កោល​ទោស​ក្រុម​ជ្រុលនិយម​នៅ​ជប៉ុន​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​វត្តមាន​នាយករដ្ឋមន្រ្តី​ខ្លួន​នៅ​បរទេស​

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ភាពចម្រូងចម្រាស់រវាងតុលាការពាណិជ្ជកម្ម និងរដ្ឋាបាលត្រាំ​បង្កភាពស្រពិចស្រពិលដល់វិនិយោគិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ

Sokha Hotels

ព័ត៌មានពេញនិយម