សន្តិសុខសង្គម
អាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧ នាក់ រំដោះជនរងគ្រោះម្នាក់ ករណីសង្ស័យជំរិតទារប្រាក់
កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧ នាក់ ករណី«សង្ស័យជំរិតទារប្រាក់» និងរំដោះជនជាតិចិនជាជនរងគ្រោះម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតត្រង់ចំណុចខុនដូ ១ កន្លែង ក្បែរផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកម្លាំងកងរាជអាវុធហត្ថ បានឲ្យដឹងថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីចាប់បុរសជនជាតិចិនម្នាក់វាយខ្នោះច្រកចូលថង់ខ្មៅយកចូលក្នុងខុនដូ ១ កន្លែង សង្ស័យជំរិតទារប្រាក់ កម្លាំងក៏បានចុះមកដល់ចំណុចកើតហេតុ ហើយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៧ នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងរំដោះជនរងគ្រោះដែលជាជនជាតិចិនបានម្នាក់។

ក្រោយកើតហេតុជនជាតិចិន ៧ នាក់ និងជនជាតិខ្មែរម្នាក់ (សរុប ៨ នាក់) ក្នុងនោះមានបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ ត្រូវបានបញ្ជូនខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការសួរនាំភ្លាមៗ។

ក្រោយពីបានធ្វើការសួរនាំរួច កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យ និងជនរងគ្រោះ ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


