សន្តិសុខសង្គម
ត្រឹម ៥ ថ្ងៃ ជនសង្ស័យកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច ២ ដង ក្នុងមូលដ្ឋានខណ្ឌដង្កោ
ស្ត្រីម្នាក់ ជិះម៉ូតូម្នាក់ឯង ចេញពីធ្វើការ ត្រូវជនសង្ស័យ ២ នាក់ ជិះម៉ូតូតាមពីក្រោយ ដល់កន្លែងស្ងាត់ ក៏យកដាវកាប់ស្ត្រីរងគ្រោះប្លន់យកម៉ូតូបានសម្រេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូ ១ គ្រឿង ម៉ាក Honda Giorno ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1KE-6307 ចេញពីធ្វើការនៅម្ដុំផ្លូវ ៥០ ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុជិតស្ពានព្រែកជ្រៃ ស្រាប់តែមានជនសង្ស័យ ២ នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាក Honda dream ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពជិះតាមពីក្រោយ។ លុះពេលមកដល់កន្លែងស្ងាត់ ជនសង្ស័យ ក៏ជិះម៉ូតូមកកាក់ពីមុខ រួចស្រែកថា ទុកសោ ហើយចុះពីលើម៉ូតូ ពេលនោះបានកាប់ជនរងគ្រោះចំនួន ១ ដាវ តែសំណាងល្អមិនមុត ដោយសារជនរងគ្រោះពាក់អាវក្រៅរាងក្រាស់ ទើបមិនមុត គ្រាន់តែរងរបួសជាំដៃ។

គួររំលឹកថា កាលពីវេលាម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ជនសង្ស័យ ១ ក្រុម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ហុងដាឌ្រីម ១ គ្រឿង ពាក់ស្លាកលេខ សៀមរាប 1AS- 1719 បានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ពីបុរស ២ នាក់ ដែលធ្វើដំណើរត្រឡប់មកពីជូនប្អូនទៅបេនឡាន តាមបណ្ដោយផ្លូវ ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


