សន្តិសុខសង្គម
តំណាងអយ្យការសម្រេចចោទប្រកាន់បុគ្គលឈ្មោះ អ៊ិត ឆេងហ៊ត ពីបទ ប៉ុនប៉ងឃាតកម្ម
លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្ននាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបុគ្គលឈ្មោះ អ៉ិត ឆេងហ៊ត ពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ហើយនឹងបញ្ជូនសំណុំរឿងទៅចៅក្រមដើម្បីបន្តនីតិវីធី។ នេះបើតាមការបញ្ជាក់ឲ្យដឹងនាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធប៉ុនប៉ងឃាតកម្មកាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤។

ការចោទប្រកាន់ជនត្រូវចោទនេះ ធ្វើឡើងបន្ទាប់នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់នេះ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មជាសាធារណៈ រួចបានបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
គួរំលឹកផងដែរ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣៥ នាទីមានករណីករណីប៉ុនប៉ងឃាតកម្មប្រព្រឹត្តនៅចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ គឺបណ្ដាមកពីគំនុំដែលជនសង្ស័យឈ្មោះ អ៊ុត ឆេងហ៊ត បានស្គាល់រាប់អាន និងស្រឡាញ់គ្នាជាសង្សា ដោយលួចលាក់ជាមួយស្ដ្រីម្នាក់ ខណៈស្ត្រីរូបនោះកំពុងមានប្តី និងមានកូនចំនួន៤នាក់ រស់នៅជាមួយគ្នា។ លុះដល់ថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ ប្រើគណនីតិកតុកឈ្មោះ ដារិទ្ធ បានយករូបថតរបស់គាត់ដែលធ្លាប់ដើរលេងជាមួយស្ត្រីរូបនោះមកផុសក្នុងគណនីតិកតុករបស់គាត់ និងយករូបថតនេះផ្ញើមកគណនីតិកតុករបស់ជនសង្ស័យឈ្មោះ CHHENG HORT និងសរសេរអក្សរថា កុំទៅរញ៉េរញ៉ៃជាមួយស្ត្រីរូបនេះទៀត បើមិនចង់ងាប់ និងមិនចង់មានរឿង ហើយចាប់ពីពេលនោះមកជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ បានឆាត និងទូរស័ព្ទទៅជេរប្រមាថជនសង្ស័យ ដោយពាក្យអសុរស និងឈ្លោះជេរគ្នាទៅវិញ ទៅមកតាមទូរសព្ទ័ជាបន្តបន្ទាប់ រហូតដល់ជនសង្ស័យខឹង និងគុំចាំសងសឹកលើជនរងគ្រោះតែម្តង។

ដោយជនសង្ស័យក៏បានជិះម៉ូតូយកទៅទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ដែលនៅជាប់សាលារៀនសុវណ្ណភូមិនោះ ហើយបានដើរទៅរកជនរងគ្រោះ និងបានយកពូថៅចេញពីក្នុងកាបូបស្ពាយ មកធ្វើសកម្មភាពកាប់លើជនរងគ្រោះ ចំក្បាលពីក្រោយចំនួន ០៤ ទៅ ០៥ ពូថៅ រយះចេញឈាមជាច្រើន រួចហើយជនសង្ស័យបានកាន់ពូថៅរត់មកយកម៉ូតូដែលទុកនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT ហើយបោះពូថៅចោលនៅលើសួនច្បារមុខស្ថានីយ៍ប្រេងនោះ រួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។

ក្រោយប្រព្រឹត្តបទល្មើសរួច ជនសង្ស័យបានគេចខ្លួនរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ទើបកម្លាំងកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់