Connect with us

សន្តិសុខសង្គម

ពលរដ្ឋស្នើអាជ្ញាធរពន្លឿនការជួសជុលផ្លូវបេតុងមួយខ្សែដែលកំពុងបង្កគ្រោះថ្នាក់ដោយសារសរសៃដែក

បានផុស

នៅ

ផ្លូវបេតុងមួយខ្សែប្រវែង១០០ម៉ែត្រ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយផ្នែកមួយចំនួនមានសរសៃដែកលៀនចេញមកក្រៅ ដែលបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដួលដោយ​សារសរសៃដែកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សៀក លីន ជាប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា សភាពខូចខាតផ្លូវនេះ គឺមិនអាចចាក់ក្រួស ឬ ខ្សាច់ដើម្បីបំពេញជង្ហុកបាននោះឡើយ ដោយសារតែជង្ហុកនីមួយៗធំខ្លាំងណាស់ទោះបីជាចង់ប្រមូលលុយពលរដ្ឋរស់នៅតំបន់នោះយកមកទិញខ្សាច់ ឬថ្មក៏ត្រូវចំណាយថវិកាច្រើននោះដែរ។ ប្រភពដដែលបន្តថា នៅពេលថ្មីៗនេះ មានអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះបានដួលម៉ូតូរងរបួស ដោយសារទាក់ជាមួយសរសៃដែកដដែលលៀនចេញមកក្រៅ។

អ្នកស្រី សៀក លីន ស្នើសុំជួយពន្លឿនក្នុងការជួសជុលផ្លូវបេតុងដែលកំពុងរងខូចខាតទាំងស្រុងនេះផង ព្រោះថាចំណុចផ្លូវនេះ គឺកំពុងបង្កការលំបាកទៅដល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់នោះ ជាពិសេសនៅពេលធ្វើដំណើរពេលយប់ ងាយនឹងអាចគ្រោះថ្នាក់។

គួរបញ្ជាក់ដែរថា កាលពីខែតុលា ឆ្នាំ២០២៤ កម្ពជាថ្មី ធ្លាប់បានទំនាក់ទំនងទៅលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោកបានអោយដឹងថា លោកនឹងចាត់មន្រ្តីជំនាញពាក់ព័ន្ធចុះទៅត្រួតពិនិត្យជាបន្ទាន់។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានការជួសជុលឡើងវិញនោះឡើយទេ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម