សន្តិសុខសង្គម
នគរបាលខណ្ឌ៧មករា ដាក់កម្លាំងប្រចាំការ២៤ម៉ោងនៅតំបន់បុរីកីឡាដើម្បីបង្ក្រាបបទល្មើស និងក្មេងទំនើង
អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានដាក់កម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីចាំទប់ស្កាត់បង្ក្រាបបទល្មើស ជាពិសេសក្រុមក្មេងទំនើង។ ការដាក់កម្លាំងប្រចាំការ២៤លើ២៤ម៉ោងនេះ ដោយសារតំនប់បុរីកីឡាជាតំបន់ស្មុកស្មាញ និងសម្បូរក្រុមក្មេងទំនើង។

លោកវេសេនីយ៍ទោ ជុន ប៊ុនណាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានប្រាប់អោយដឹងថា លោកបានចាត់កម្លាំងល្បាតគ្រប់ប៉ុស្តិ៍ទាំង៨ ចេញល្បាតទាំងថ្ងៃទាំងយប់ ពោលគឺមានការផ្លាស់ប្តូរវេនគ្នា ២៤ម៉ោង លើ២៤ម៉ោង ជាពិសេសនៅចំណុចតំបន់បុរីកីឡាតែម្តង ដែលជាតំបន់ស្មុគស្មាញ់ និងសម្បូរក្រុមក្មេងទំនើង និងការពារបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ។

លោកអធិការខណ្ឌ៧មករា ក៏បានសំណូមពរទៅកាន់ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខណ្ឌ៧មករាទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៍មានដល់អាជ្ញាធរ ដើម្បីបង្ការការពារជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

លោក សារ៉ាត់ ផល្លា ជាប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡាបានអោយដឹងថា ប្រជាពលរដ្ឋបានសាទរទៅកាន់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលបានបង្ការទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ដោយសារតំបន់នេះ ជាតំបន់មួយដែលសម្បូរទៅដោយក្រុមក្មេងទំនើង។ លោកបន្តថា ចាប់តាំងពីមានកម្លាំងសមត្ថកិច្ចល្បាតជាប្រចាំមក បញ្ហាបទល្មើសមួយចំនួន រួមទាំងក្មេងទំនើងមានការចុះថយជាខ្លាំង៕
អត្ថបទ៖ រដ្ឋា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


