សន្តិសុខសង្គម
ពលរដ្ឋ៤គ្រួសារឯកភាពពីផលប៉ះពាល់ដើម្បីបើកផ្លូវមួយខ្សែតភ្ជាប់ពីវីថីចោមចៅ ទៅប្រឡាយមេទួលពង្រ
ប្រជាពលរដ្ឋចំនួន៤គ្រួសារបន្ថែមទៀតនៅបុរីពិភពថ្មីត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ បានយល់ព្រមឯកភាពពីផលប៉ះពាល់ និងសហការជាមួយអាជ្ញាបើកផ្លូវមួយខ្សែតភ្ជាប់ពីវីថីចោមចៅ ទៅប្រឡាយមេទួលពង្រ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

បន្ទាប់ពីមានការឯកភាពពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះធ្វើការវាស់វែង និងបាញ់គំនូសដើម្បីបើកផ្លូវលេខ៧ តភ្ជាប់ ពីវិថីចោមចៅ ទៅផ្លូវអមប្រឡាយមេទួលពង្រទី១ និងឆ្ពោះទៅផ្លូវទួលពង្រ។

បើតាមលោក ប៉ាង លីដា ការបើកផ្លូវខាងលើនេះមានប្រវែងប្រហែល មួយគីឡូម៉ែត្រ និងទទឹង ១០ម៉ែត្រ ក្នុងនោះចំពោះ ផលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ហើយប្រជាពលរដ្ឋទាំងនោះ ម្ចាស់ដីឡូតិ៍ ម្ចាស់ផ្ទះ និងរោងចក្រ បានឯកភាព ក្នុងការបើកផ្លូវស្ថិតនៅទីតាំងខាងលើ។

ក្នុងនាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ លោកសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការជាមួយអាជ្ញាធរចុះធ្វើការវាស់វែង និងបាញ់គំនូស ដើម្បីបើកផ្លូវលេខ៧ខាងលើនេះបានដោយជោគជ័យ។
សូមបញ្ជាក់ថា ការបើកផ្លូវខាងលើនេះបានតភភ្ជាប់ជាមួយផ្លូវប្រឡាយទួលពង្រ ទៅផ្លូវបេតុងទួលពង្រ ដែលជាតំបន់ទីប្រជុំជន់ និងតភ្ជាប់ទៅក្រវ៉ាត់ក្រុង៕
អត្ថបទ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


