សន្តិសុខសង្គម
មេបញ្ជាការអវុធហត្ថខេត្តតាកែវ បញ្ជាឱ្យកងកម្លាំងទូទាំងខេត្តទប់ស្កាត់ និងបង្ក្រាបឱ្យអស់រាល់សកម្មភាពក្មេងទំនេីង
លោក សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងកងរាជអាវុធហត្ថគ្រប់ស្រុក ក្រុងទាំង១០ ត្រូវបង្កេីនការងារទប់ស្តាត់ និងបង្ក្រាបបទល្មេីសនានាឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសករណីក្មេងទំនេីង។

ការលើកឡើងនេះ ធ្វើនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ឆ្នាំ២០២៤ លើកទិសដៅសកម្មភាពការងារឆ្នាំ២០២៥ និងប្រកាសមុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ ខេត្តតាកែវ។ ក្នុងឱកាសនេះ លោកមេបញ្ជាការសង្កត់ធ្ងន់ថា នេះជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតិយ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់កងកម្លាំងរក្សារសន្តិសុខទូទាំងប្រទេស ក្រោយកេីតមានក្រុមក្មេងទំនេីងឡុកឡុកបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋមួយរយៈកន្លងមកនេះ។

លោក សេង មហា មេបញ្ជាការ បានបន្ថែមថា សម្រាប់វិធានការទប់ស្កាត់និងគោលការអនុវត្តច្បាប់ចំពោះក្រុមក្មេងទំនើង តាមការណែរនាំពី លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស គឺទប់ស្កាត់និងបង្ក្រាបឱ្យបានមួយរយភាគរយរាល់សកម្មភាពខុសច្បាប់ ពិសេសក្រុមក្មេងទំនេីងបង្កការអុកឡុក ដោយគ្មានការយោគយល់ ឬខ្លាចប៉ះខ្សែបក្ខពួកលោកធំ អ្នកមានអំណាច់ណាមួយនោះទេ។

សម្រាប់ខេត្តតាកែវ ចំពោះក្រុមបង្ហោះម៉ូតូតាមដងផ្លូវ កាលបេីចាប់ឃាត់បាន គឺត្រូវដកហូតយកម៉ូតូមករក្សាទុកនៅទីបញ្ជាការដ្ឋានរយៈពេល៣ខែ ករណីមិនរៀងចាល និងបន្តរក្សាទុក៦ខែ និងជាបន្តបន្ទាប់ ទៀត ដោយឡែកម្ចាស់ក៏នឹងត្រូវទទួលការអប់រំណែនាំ ទេីបឱ្យអាណាព្យាបាលធានាយកត្រឡប់ទៅផ្ទះវិញ នេះតាមការបញ្ជាក់បន្ថែមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ៕
ដោយ៖វីរៈ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


