សន្តិសុខសង្គម
អាវុធហត្ថស្រុកអង្គរបុរី ឃាត់ខ្លួនអ្នកនេសាទ៣នាក់ដែលតាំងខ្លួនជាមន្ត្រីជលផល ដកហូតបានខ្នោះដៃ និងវិទ្យុទាក់ទង
អ្នកនេសាទ៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបុរី ធ្វើការឃាត់ខ្លូនកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាតចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិទួលសាំង(ក) ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។
តាមរបាយកាណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣មានឈ្មោះទី១ឈ្មោះ ចក់ មុំ ភេទប្រុស អាយុ៣០ឆ្នាំ ទី២ឈ្មោះ ចក់ គិន ភេទប្រុស អាយុ២០ឆ្នាំ ទី៣ឈ្មោះ កូប កូសេន ភេទប្រុស អាយុ៣០ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ មានមុខរបរជាអ្នកនេសាទ។

ក្រោយឃាត់ខ្លូនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានខ្នោះដៃ១គូ វិទ្យុទាក់ទង១គ្រឿង ទូរសព្ទ័ដៃ២គ្រឿង កាំបិតបត់១ ម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥សេរី២០១៧។
យោងតាមប្រភពពីក្រុមមន្រ្តីមានសមត្ថកិច្ចច្បាស់ការសុំមិនបញ្ជេញឈ្មោះ បានឱ្យដឹងថា ជនសង្ស័យខាងលើតាំងខ្លូនជាមន្រ្តីជលផលដែលមានមេក្លោងឈ្មោះ អ៊ឹម ឧត្តម (ហៅ ចិត្ត) នាយសង្កាត់រដ្ឋបាលជលផលស្លែង បានដើរចាប់ជំរិតលុយពលរដ្ឋចូលនេសាទ នៅស្រុកអង្គរបុរីជាហូហែរ។ ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យបានដើរចាប់ពលរដ្ឋ ដែលចូលនេសាទតាមផ្ទៃបឹងមិនថាខុសច្បាប់ ឬត្រូវច្បាប់នោះទេ បើមិនឱ្យលុយពួកគេ គឺចាប់ពលរដ្ឋវាយខ្នោះយកមកឱ្យលោក អ៊ឹម ឧត្តម ដើម្បីជំរិតយកលុយជាថ្នូរនឹងការមិនបញ្ជូនទៅតុលាកា។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ខ្នោះដៃដែលមន្រ្តី្តអាវុធហត្ថឃាត់បានជារបស់លោក អ៊ឹម ឧត្តម។

ជុំវិញករណីខាងលើលោក អ៊ឹម ឧត្តម នាយសង្កាត់រដ្ឋបាលជលផលស្លែង បានឱ្យដឹងថា ករណីឃាត់ខ្លូនជនសង្ស័យ៣នាក់ខាងលើ កម្លាំងអាវុធហត្ថដកហូតបានវិទ្យុទាក់ទង និងខ្នោះដៃ គឺជារបស់លោកពិតប្រាកដមែន ព្រោះលោកភ្លេចនៅលើទូក ហើយលោកបានប្រាប់គាត់ឱ្យរក្សាទុកឱ្យលោកផង ចំណែករឿងចុះបង្ក្រាបរាល់បទល្មើសនេសាទ គឺលោកបានឱ្យពួកគាត់ជួយបើកទូក ជូនលោកចុះបង្ក្រាបជាមួយគ្នា ហើយពួកគាត់មិនមែនជាមន្រ្តីជលផល ឬមន្រ្តីជាប់កិច្ចសន្យានោះទេ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងសាកសួរនៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តតកែវ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


