សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ក្រាំងធ្នង់ គ្រោងបើកឲ្យដំណើរផ្លូវបេតុងមួយខ្សែទៀត ខណៈការអភិវឌ្ឍន៍ក្នុងសង្កាត់ទាំងមូលសម្រេចបានប្រមាណ៦០ភារយ
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ រួមជាមួយលោកចៅសង្កាត់ក្រាំងធ្នង់ លោកមេភូមិ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែដែលមានប្រវែង ៣០៧ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជេីងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានឲ្យដឹងថា ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានប្រវែង ៣០៧ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍខណ្ឌឆ្នាំ២០២៤ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

ក្រុមការងារគណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ បានណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវបេតុង ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យទាន់តាមការកំណត់ ពិសេសត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ដោយគិតលើគុណភាព សុវត្ថិភាព និងសោភ័ណភាព។

លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ បានប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី១៧ ខែមករា នេះថា ផ្លូវមួយខ្សែនេះតភ្ជាប់ពីភូមិត្រពាំងជើងស្រុក ទៅភូមិត្រពាំងមាន ដែលបច្ចុប្បន្នសម្រេចបាន៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយនេះ។ បន្ទាប់ពីបញ្ចប់គម្រោងនេះ អាជ្ញាធរនឹងផ្អាកចរាចរណ៍រយៈពេល២៨ថ្ងៃដើម្បីឱ្យគុណភាពសំណង់រឹងមាំល្អ ហើយអាចនឹងដាក់ឱ្យប្រើប្រាស់បាននៅចុងខែកុម្ភៈខាងមុខនេះ។

លោកចៅសង្កាត់បន្ថែមថា បច្ចុប្បន្នក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ទាំងមូល មានផ្លូវបេតុងសម្រេចបានប្រមាណ៦០ភាគរយ នៅ៤០ភាគរយប៉ុណ្តោះជាផ្លូវលំដី ក្នុងនោះប្រព័ន្ធលូមួយចំនួននៅមិនទាន់មានគ្រប់ផ្លូវនៅឡើយទេ ប៉ុន្តែគម្រោងដាក់លូនេះក៏មានក្នុងគម្រោង៣ឆ្នាំរំកិលរបស់រដ្ឋបាលសង្កាត់ក្រាំងធ្នង់ផងដែរ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


