សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី១ ដាក់រថយន្ដបូមស្ដារលូក្នុងភូមិទួលពង្រ ក្រោយមានការស្នើសុំពីពលរដ្ឋ
បន្ទាប់ពីមានការស្នើសុំពីប្រជាពលរដ្ឋក្នុងភូមិទួលពង្រ ពាក់ព័ន្ធបញ្ហាទឹកស្អុយហៀរចេញពីប្រព័ន្ធហូរកាត់លើផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានដាក់រថយន្ដបូមស្ដារលូ ដើម្បីបូមស្ដារប្រព័ន្ធលូបញ្ចៀសមួយជំហ៊ាន។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ដេីម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកបានដាក់សំណើរទៅប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សុំរថយន្តបូមលូមកសហការជាមួយកម្លាំងភូមិទួលពង្រ បូមទឹកស្អុយចេញពីលូ ចាប់ពីចំណុចចុងភូមិខាងកេីតដេីម្បីទប់ស្កាត់មួយគ្រាសិន។ ដោយឡែកការស្ថាបនាប្រព័ន្ឌលូថ្មី លោកចៅសង្កាត់មិនទាន់បញ្ជាក់នោះទេ។

លោក អ៊ុយ កុម្ភ: ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានលេីកឡេីងថា រូបគាត់ក៏ដូចជាពលរដ្ឋផ្សេងៗទៀត មានការសប្បាយចិត្តពេលអាជ្ញាធរយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារកន្លងមកទីតាំងខាងលេីពោពេញទៅដោយទឹកកខ្វក់ដក់ហូរកាត់លេីផ្លូវមិនថា ខែប្រាំង ឬវស្សា បង្កក្លិនមិនល្អប៉ះពាល់សុខភាព។

សូមបញ្ជាក់ថា នៅពេលថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលពង្របានស្នើយ៉ាងទទូចដល់អាជ្ញាធរសង្កាត់ចោមចៅទី ក៏ដួចជាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយពិនិត្យ និងស្ដារព្រព័ន្ធលូនៅក្នុងភូមិរបស់ពួកគាត់ ដោយសារទឹកស្អុយហៀរចេញពីប្រព័ន្ធលូហូរកាត់លើផ្លូវជិះក្លិនស្អុយពិបាករស់នៅ និងប្រកបរបរប្រចាំថ្ងៃ។
តាមការលើករបស់ប្រជាពលរដ្ឋ បញ្ហាទឹកលូហៀរចេញមកលើផ្លូវនេះ បានកើតឡើងជាង៥ឆ្នាំមកហើយ ដែលធ្វើឲ្យពួកគាត់ទ្រាំក្លិនស្អុយនេះស្ទើរតែជាធម្មតាទៅហើយ៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


