សន្តិសុខសង្គម
ស្នងការរាជធានី បង្ហើបពីយុទ្ធសាស្ត្របង្ក្រាបឧក្រិដ្ឋជនកែច្នៃ និងចែកចាយគ្រឿងញៀនបានជោគជ័យ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានបង្ហើបពីយុទ្ធសាស្ត្របង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃ និងចែកចាយគ្រឿងញៀនរហូតបានជោគជ័យ ដោយបានឃាត់ខ្លួនអ្នកជំនាញបច្ចេកទេសកែឆ្នៃ និងជនសង្ស័យមួយចំនួនរួមទាំងវត្ថុតាង។

បើតាមលោក ជួន ណារិន្ទ យុទ្ធសាស្ត្របង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃ និងចែកចាយគ្រឿងញៀននេះ បានបែងចែកចេញជាពីរដំណាក់កាល ទី១. បង្ក្រាបករណីកែច្នៃគ្រឿងញៀន បាន៣ករណី ឃាត់ខ្លួនមនុស្ស៧នាក់ ជាជនបរទេស ដកហូតថ្នាំបានមួយចំនួន ហើយថ្នាំទាំងអស់នេះ គឺក្រុមជនសង្ស័យបានយកទៅចែកចាយក្នុងទីតាំងសប្បាយៗ និងពីរាជធានីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តចូលមករាជធានី។ ចំណែកដំណាក់កាលទី២ បង្ក្រាបករណីចែកចាយគ្រឿងញៀនបាន ៣ករណី ឃាត់មនុស្ស១៧នាក់ មានទាំងជនជាតិខ្មែរ និងជនបរទេស។ បើតាមលោកស្នងការ ក្រុមឧក្រិដ្ឋជនទាំងនេះ បានជួលទីតាំងជ្រកក្រោមស្លាកខុនដូរនានាក្នុងរាជធានីភ្នំពេញ។
លោកស្នងការ បញ្ជាក់ថា ការប្រើយុទ្ធសាស្ត្រនេះ គឺជាការកាត់ផ្ដាច់ដំណើរការរវាងក្រុមអ្នកកែឆ្នៃ និងក្រុមអ្នកចែកចាយសារធារញៀនបានដល់ឬសគល់តែម្ដង។

នាឱកាសនោះ លោក ជួន ណារិន្ទ ក៏បានណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឱ្យមានវិធានការសាធារណៈ ចុះផ្សព្វផ្សាយដល់ម្ចាស់អគារខុនដូរជួលស្នាក់ដើម្បីឱ្យពួកគាត់យល់ដឹងពីផលប៉ះពាល់ពីបញ្ហាគ្រឿងញៀន ហើយបានក៏សំណូមពរឱ្យម្ចាស់ទីតាំងអគារខុនដូរជួល រាល់អ្នកមកជួលស្នាក់នៅត្រូវមានលិខិតច្បាស់លាស់ដូចជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ជាដើម៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


