Connect with us

សន្តិសុខសង្គម

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

បានផុស

នៅ

ស្ត្រី​ម្នាក់ ខឹង​ប្ដី​មិន​ចូល​ផ្ទះ​គេច​មិន​ព្រម​ដោះស្រាយ​ទូទាត់​រឿង​លុយ​ជំពាក់​គេ​ជាង ១ ម៉ឺន​ដុល្លារ ​យក​មក​ប្រើប្រាស់​លើ​ក្លិប​ប្រដាល់​របស់​ខ្លួន​ដែល​បាន​បើក ក៏​ចាក់សោ​កូនសិស្ស​ជាង ១០ នាក់ ក្នុង​ផ្ទះ មិន​ឲ្យ​ចេញ​ក្រៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ២០២៥ ស្ថិត​នៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ក្លិប​ប្រដាល់​ខាងលើ​បើក​ដោយ​ប្តី​ប្រពន្ធ​ពីរ​នាក់ ដោយ​ពួកគាត់​ទាំងពីរ​បាន​ខ្ចី​លុយ​គេ​រួមគ្នា​ជាង ១ ម៉ឺន​ដុល្លារ ដើម្បី​បើក​ក្លិប​ប្រដាល់។ ក្រោយ​បាន​បើក​មួយ​រយៈ​ប្ដី​ប្រពន្ធ​ខាងលើ​ក៏​មាន​ទំនាស់​ទាស់ទែង​គ្នា ហើយ​ខាង​ប្ដី​ក៏បាន​ចុះចេញ​មិន​ចូល​ផ្ទះ​ធ្វើ​ឲ្យ​ប្រពន្ធ​រ៉ាប់រង​លុយ​បំណុល​តែ​ម្នាក់ឯង។ ពេលនោះ ប្រពន្ធ​បាន​ទំនាក់ទំនង​ទៅ​ខាង​ប្ដី​ចូល​មក​ធ្វើការ​ដោះស្រាយ​រឿង​លុយ​បំណុល បើ​ដោះស្រាយ​បំណុល​រួច​ចង់​ចុះទៅ​ចេញទៅ​ណា​ក៏​ចុះទៅ តែ​ប្តី​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ធ្វើ​ឲ្យ​ប្រពន្ធ​កើត​ចិត្ត​ខឹង ក៏​សម្រេច​ចាក់សោ​ឃុំ​សិស្ស​នៅ​ក្នុង​ក្លិប​ប្រដាល់​ជាង ១០ នាក់ ដើម្បី​ឲ្យ​ប្ដី​ចូល​មក​ដោះស្រាយ។

ដោយឡែក​បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ខាង​លើ បាន​ឲ្យ​ដឹង​ដែរ​ថា រូប​គាត់​ចង់​ឲ្យ​ប្ដី​ចូល​មក​ធ្វើការ​ដោះ​ស្រាយ​លុយ​បំណុល​ដែល​ជំពាក់​គេ​ឲ្យ​អស់​ រួច​ចង់​ចុះ​ចេញ​ទៅ​ណា​ក៏បាន​ដែរ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​សម្របសម្រួល​ឲ្យ​កូនសិស្ស​ចេញ​មក​ខាងក្រៅ។ ចំណែក​ឯ​កូនសិស្ស​ក៏បាន​ដឹង​ពី​ទុក្ខ​លំបាក​លោក​គ្រូ​អ្នកគ្រូ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​លុយ​បំណុល​ខាងលើ​ធ្វើ​ឲ្យ​កើត​ចិត្ត​ខឹង​ចាក់សោ​ឃុំ​ពួកគាត់​នៅ​ក្នុង​ផ្ទះ​ដែល​ជា​ក្លិប​ប្រដាល់​នោះ​ក្ដី ក៏​ពួកគាត់​មិន​មាន​ចិត្ត​ខឹង​នោះ​ទេ ហើយ​ក៏​មិន​ដាក់​បណ្ដឹង​ទៅ​គ្រូ​របស់​ពួកគាត់​ឡើយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម